អាហ្វហ្គានីស្ថានប្តូរផ្លូវពាណិជ្ជកម្ម ទៅអ៊ីរ៉ង់ ដើម្បីចៀសវាងការបិទព្រំដែនជាមួយប៉ាគីស្ថាន

2025/11/15 01:35:01 am        43

ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា អាហ្វហ្គានីស្ថានដែលជាប្រទេសគ្មានព្រំដែនសមុទ្រ កំពុងពឹងផ្អែកខ្លាំងលើផ្លូវពាណិជ្ជកម្មឆ្លងកាត់អ៊ីរ៉ង់ និងអាស៊ីកណ្តាល ដើម្បីកាត់បន្ថយការពឹងផ្អែកលើប៉ាគីស្ថាន ខណៈដែលភាពតានតឹង រវាងប្រទេសជិតខាងទាំង២ កើនឡើង ដោយព្រំដែនត្រូវបានបិទក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការពឹងផ្អែករបស់អាហ្វហ្គានីស្ថានលើកំពង់ផែរបស់ប៉ាគីស្ថាន បានផ្តល់ឲ្យទីក្រុងអ៊ីស្លាម៉ាបាដនូវឥទ្ធិពលជាយូរយារណាស់មកហើយ ដើម្បីដាក់សម្ពាធទីក្រុងកាប៊ុល ជុំវិញការលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន ឆ្លងកាត់ព្រំដែន។

ប៉ុន្តែអាហ្វហ្គានីស្ថានកំពុងប្រើប្រាស់សម្បទានរបស់អ៊ីរ៉ង់កាន់តែខ្លាំងឡើងៗ ដើម្បីផ្លាស់ប្តូរការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែរបស់ខ្លួនដែលគាំទ្រដោយឥណ្ឌា គឺ Chabahar ដោយគេចពីប៉ាគីស្ថាន ហើយចៀសវាងការការបិទព្រំដែន និងរំខានការឆ្លងកាត់ដដែលៗ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក Abdul Salam Jawad Akhundzada បានប្រាប់សារព័ត៌មាន Reuters ថា៖ «ក្នុងរយៈពេល ៦ខែកន្លងមកនេះ ពាណិជ្ជកម្មរបស់យើងជាមួយអ៊ីរ៉ង់ បានឈានដល់កម្រិត ១,៦ពាន់លានដុល្លារ ដោយខ្ពស់ជាង ១,១ពាន់លានដុល្លារដែលបានដោះដូរជាមួយប៉ាគីស្ថាន»។

លោក Mullah Abdul Ghani Baradar ឧបនាយករដ្ឋមន្ត្រីអាហ្វហ្គានីស្ថានទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បាននិយាយថា ពាណិជ្ជករមានពេល ៣ខែ ដើម្បីទូទាត់កិច្ចសន្យា នៅក្នុងប្រទេសប៉ាគីស្ថាន និងប្តូរទៅកាន់ផ្លូវផ្សេង។

ដោយចោទប្រកាន់ទីក្រុងអ៊ីស្លាម៉ាបាដថា បានប្រើប្រាស់ «បញ្ហាពាណិជ្ជកម្ម និងមនុស្សធម៌ ដើម្បីកេងចំណេញនយោបាយ» លោកឧបនាយករដ្ឋមន្ត្រីបាននិយាយថា អាហ្វហ្គានីស្ថាននឹងមិនសម្របសម្រួលជម្លោះបន្ទាប់ពីមានកាលបរិច្ឆេទកំណត់ ហើយបានបញ្ជាឲ្យក្រសួងបញ្ឈប់ផ្ដល់ការអនុញ្ញាតដល់ឱសថប៉ាគីស្ថាន ដោយលើកឡើងពីការនាំចូល «គុណភាពទាប»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm