ក្រុម​តា​លី​បង់​ព្រមាន​ប្រើ​គោល​នយោបាយ​ចាស់​លើ​អាមេរិក ​បើ​លោក Biden​ មិន​បញ្ចេញ​មូលនិធិ​ដែល​​បាន​បង្កក

2022/02/15 02:37:59 pm        903

​អាហ្វហ្គានីស្ថាន៖ កាលពី​ថ្ងៃ​ចន្ទក្រុម​តា​លី​បង់​បាន​ព្រមាន​ថា ខ្លួន​នឹង​ពិចារណា​ងាក​ទៅ​រក​គោល​នយោបាយ​ចាស់​របស់​ខ្លួន​ ចំពោះ​សហរដ្ឋអាមេរិកបើ​លោក​ប្រធានាធិបតី Joe Biden មិន​ព្រម​លុប​ចោល​ការ​សម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​លោក ក្នុង​ការ​ផ្ដល់​មូលនិធិ​ ៥០% នៃ​ទំហំ​ទឹកប្រាក់ ​៧​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​តម្កល់ទុក​នៅ​សហរដ្ឋអាមេរិក​។​

​សហរដ្ឋអាមេរិក​នឹង​បញ្ចេញ​ទ្រព្យសម្បត្តិ​ពាក់កណ្ដាល​នៃ​ទឹកប្រាក់​ចំនួន ​៧​ពាន់​លាន​ដុល្លារ​អាមេរិកដែល​បាន​បង្ក​ក​នៅ​ធានា​កណ្ដាល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កំពុង​តស៊ូ​រស់នៅ​ក្នុង​វិបត្តិ​មនុស្សធម៌ និង​ហើយ​រក្សាទុក​ចំណែក​សេសសល់​ផ្សេង​ទៀត ​ដើម្បី​តម្រូវ​តាម​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ប្រឆាំង​នឹង​ក្រុម​តា​លី​បង់​។ សេចក្ដីថ្លែង​ការណ៍​ពី​ក្រុម​តា​លី​បង់​បញ្ចេញ​ដោយ​អ្នកនាំពាក្យ​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​និយាយ​ថា បើ​សហរដ្ឋ​អាមេរិក​មិន​ព្រម​បោះបង់ចោល​ជំហរ​របស់​ខ្លួន និង​បន្ត​សកម្មភាព​បង្ករឿង​ឥត​ឈប់ឈរ​របស់​ខ្លួន សហភាព​អ៊ីស្លាម​មួយ​នេះ​ក៏​នឹង​បង្ខំចិត្ត​ពិចារណា ​ងាក​ទៅ​រក​ការ​ប្រើ​គោលនយោបាយ​ចាស់​របស់​ខ្លួនដាក់​ប្រទេស​នេះ​វិញ​ដែរ។

​សេចក្ដីថ្លែងការណ៍​ដដែល​បាន​បន្ថែម​ថា សហភាព​អ៊ីស្លាម​មួយ​នេះ​ច្រានចោល​យ៉ាង​ដាច់​ណាត់ ចំពោះ​សកម្មភាព​ខុសច្បាប់​នានា​របស់​លោក Biden ដែល​ជា​ការរំលោភ​សិទ្ធិ​លើ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងអស់​។ សេចក្ដីថ្លែងការណ៍​របស់​ក្រុម​តា​លី​បង់​និយាយ​ថា ការវាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​៕

​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm