ការស្ទង់មតិរបស់ Reuters/Ipsos៖ ជនជាតិអាមេរិកតែ ២៩%ប៉ុណ្ណោះគាំទ្រឲ្យយោធាអាមេរិកសម្លាប់ជនសង្ស័យគ្រឿងញៀន

2025/11/15 02:57:46 am        92


ការស្ទង់មតិរបស់ Reuters/Ipsos បានរកឃើញថា មានតែជនជាតិអាមេរិក ២៩ភាគរយប៉ុណ្ណោះដែលគាំទ្រការប្រើប្រាស់កម្លាំងយោធារបស់សហរដ្ឋអាមេរិក ដើម្បីសម្លាប់អ្នកដែលត្រូវបានសង្ស័យជួញដូរគ្រឿងញៀន ដោយគ្មានចៅក្រម ឬតុលាការពាក់ព័ន្ធ ជាការបដិសេធ ចំពោះការវាយប្រហាររបស់លោកប្រធានាធិបតី Donald Trump នៅតំបន់ការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត។

ការស្ទង់មតិរយៈពេល ៦ថ្ងៃដែលបានបិទបញ្ចប់កាលពីថ្ងៃពុធ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានបន្តបង្កើនកម្លាំងយោធា នៅជុំវិញតំបន់អាមេរិកឡាទីនដែលផ្តោតជាពិសេសលើវ៉េណេស៊ុយអេឡា បានបង្ហាញថា ៥១ភាគរយ បានប្រឆាំងនឹងការសម្លាប់ជនសង្ស័យគ្រឿងញៀន ហើយអ្នកនៅសល់ផ្សេង មិនមានជំហរប្រាកដប្រជានោះឡើយ។

ជាសញ្ញានៃការបែកបាក់ នៅក្នុងរង្វង់គណបក្សរបស់លោក Trump ២៧ភាគរយនៃគណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិ បានជំទាស់នឹងការអនុវត្តនេះ ខណៈដែល ៥៨ភាគរយ គាំទ្រចំណាត់ការនេះ ដោយនៅសល់ពីនោះមិនប្រាកដប្រាជា។ ៣ភាគ៤នៃអ្នកប្រជាធិបតេយ្យ បានជំទាស់នឹងការអនុវត្តនេះ បើប្រៀបធៀបទៅនឹងមនុស្សម្នាក់ ក្នុងចំណោម ១០នាក់ ដែលគាំទ្រការធ្វើបែបនេះ។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump បានបញ្ជាឲ្យមានការវាយប្រហារយោធាយ៉ាងហោចណាស់ចំនួន ២០លើក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រឆាំងនឹងនាវាដែលសង្ស័យថា មានគ្រឿងញៀន នៅតំបន់ការ៉ាអ៊ីប និងនៅម្ដុំឆ្នេរប៉ាស៊ីហ្វិកនៃតំបន់អាមេរិកឡាទីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៩នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm