ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត៖ អាហ្វ្រិកប្រឈមនឹងការរីករាលដាលឆ្លងជំងឺអាសន្នរោគដ៏អាក្រក់បំផុតក្នុងរយៈពេល ២៥ឆ្នាំ

2025/11/15 04:10:14 am        35

យោងតាមការអះអាងរបស់ក្រុមក្រុមអ្នកជំនាញវេជ្ជសាស្រ្តអាហ្វ្រិក បានឲ្យដឹងថា អាហ្វ្រិកកំពុងឆ្លងកាត់ការរីករាលដាលឆ្លងជំងឺអាសន្នរោគដ៏អាក្រក់បំផុត ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ក្នុងនោះប្រទេសអង់ហ្គោឡា និងប្រទេសប៊ូរុនឌី មើលឃើញការហក់ឡើងខ្ពស់ករណីឆ្លងថ្មី ដែលនេះបង្ហាញពីការចម្លងដ៏សកម្មនៃជំងឺមួយនេះ ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ទីរគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក(CDC) ដែលជាទីភ្នាក់ងារសុខភាពសាធារណៈសម្រាប់សហភាពអាហ្វ្រិកនិយាយថា ពួកគេបានរកឃើញករណីឆ្លង និងករណីសង្ស័យជំងឺអាសន្នរោគចំនួន ៣០ម៉ឺននាក់ មកទល់នឹងពេលនេះក្នុងឆ្នាំ ២០២៥នេះ ។ ជាងនេះទៅទៀត ពួកគេបានកត់ត្រាករណីស្លាប់មនុស្សចំនួនជាង ៧ពាន់នាក់ ។

តួលេខនេះ បង្ហាញពីកំណើនជាង ៣០ភាគរយនៃចំនួនសរុបដែលបានរកឃើញកាលពីឆ្នាំមុនដែលមានចំនួនត្រឹម ២៥៤.០៧៥ករណីប៉ុណ្ណោះ ។

លោក Jean Kaseya គឺជាអគ្គនាយក CDC និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជំងឺអាសន្នរោគនៅតែជាបញ្ហាធំ ។ ជារៀងរាល់ឆ្នាំ ពួកយើងតែងតែមើលឃើញករណីឆ្លងកើនឡើងខ្លាំងឥតឈប់ឈរ ។

លោក Kaseya និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាពិសេសប្រទេស ២ គឺប្រទេសអង់ហ្គោឡា និងប្រទេសប៊ូរុនឌី មើលឃើញការហក់ឡើងខ្ពស់ករណីឆ្លងថ្មី ដែលបង្ហាញពីការចម្លងដ៏សកម្មនៃជំងឺមួយនេះ ។

ប្រទេសអង់ហ្គោឡា បានមើលឃើញករណីឆ្លងសរុបជំងឺអាសន្នរោគចំនួន ៣៣.៥៦៣នាក់ មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៥ ក្នុងនោះករណីស្លាប់មានចំនួន ៩៦៦នាក់ ហើយប្រទេសប៊ូរុនឌី បានរកឃើញករណីឆ្លងយ៉ាងហោច ២.៣៨០នាក់ និងករណីស្លាប់មនុស្ស ១០នាក់ ។

សូមបញ្ជាក់ថា ជំងឺអាសន្នរោគ គឺជាជំងឺបាក់តេរីដែលតាមធម្មតារីករាលដាលឆ្លងនៅពេលមនុស្សទទួលទានទឹកកខ្វក់ ឬប៉ះពាល់ទឹកទាំងមានដំបៅ ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        43
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm