បាល់ទាត់៖ ខ្សែបម្រើដាណឺម៉ាក Christian Eriksen បានចូលលេងប្រកួតដំបូងតាំងពីដួលសន្លប់នៅ Euro ២០២០ ក្នុងការប្រកួតមិត្តភាពមួយរបស់ Brentford។ អតីតខ្សែការពារ Spurs រូបនេះបានចូលលេងប្រហែលមួយម៉ោងឱ្យ Brentford យកឈ្នះ Southern United XI ថ្ងៃចន្ទម្សិលមិញក្នុងលទ្ធផល ៣-២។

កីឡាករជំរើសជាតិដាណឺម៉ាកដែលឈានចូលវ័យ ៣០ឆ្នាំម្សិលមិញបានផ្លាស់មកកាន់ Brentford កាលពីខែមុនបន្ទាប់ពីចាកចេញពី Inter Milan។ Christian Eriksen ពេលនេះកំពុងព្យាយាមសម្របខ្លួន និងលុតដំកាយសម្បទារបស់ខ្លួនមកវិញ ខណៈដែលមុនមកដល់ Brentford នេះ Eriksen ក៏បានផ្ញើរខ្លួនហ្វឹកហាត់ជាមួយក្លិបមួយចំនួនផងដែរ។ រំលឹកថា Eriksen បានដួលសន្លប់អំឡុងការប្រកួតរវាងដាណឺម៉ាក និងហ្វាំងឡង់នៅ Euro ២០២០ កាលពីឆ្នាំ២០២១ កន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ