រុស្ស៊ី​ធ្វើ​សម​យុទ្ធ​នៅ​តំបន់​គ្រី​មៀ និង​បន្ត​សម​យុទ្ធ​យោធា​ជាមួយ​បេឡា​រុស្ស

2022/02/15 03:05:34 pm        1.2 K

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​វីដេអូ​ របស់​កងទ័ព​មកពី​តំបន់​យោធា​ភាគ​ខាង​ត្បូង​ដែល​កំពុង​ហ្វឹកហាត់​ ជាមួយ​នឹង​កាំភ្លើងត្បាល់អំឡុង​ពេល​សម​យុទ្ធ​យោធា​នៅ​តំបន់​គ្រី​មៀ​។ សម​យុទ្ធ​ប្រយុទ្ធ​នៅ​ទីលាន​ហ្វឹកហ្វឺន​តំបន់ Opuk បាន​ធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ជំរំ​ប្រមូលផ្ដុំ​នៃ​អង្គភាព​បាញ់​គ្រាប់​រ៉ុក្កែត និង​កាំភ្លើង​ធំ​។

​កងទ័ព​បាន​បាញ់​កាំភ្លើងត្បាល់ ៨២​មី​ល្លី​ម៉ែត្រ និង ១២០​មី​ល្លី​ម៉ែត្រ​ទៅលើ​ទីតាំង​របស់​សត្រូវ​នៅ​ក្នុង​ទីតាំង និង​តំបន់​បើកចំហ​។ ប្រទេស​រុស្ស៊ី​បាន​បង្កើន​សម​យុទ្ធ​យោធា​របស់​ខ្លួន ក្នុង​ពេល​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​មន្ត្រី​អាមេរិក​បាន​រាយការណ៍​ថា ការវាយប្រហារ​ដោយទីក្រុង​មូ​ស្គូ​មក​លើ​ប្រទេសជិតខាង​របស់​ខ្លួន​នឹង​ជិត​មកដល់​។ វិមាន​ក្រឹម​ឡាំង​បាន​ផ្តល់​សញ្ញា​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួនបាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​បន្ត​ការពិភាក្សា​ជាមួយ​ប្រទេស​លោក​ខាង​លិច ​អំពី​ការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខដែល​រួមមាន​ទាំង​ការ​ចង់​បាន​របស់​ខ្លួន​ឲ្យ​មានការ​ធានា​ថា អង្គការ​ណា​តូ​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​អតីត​សហភាពសូវៀត​ចូលរួម​ជា​សមាជិក​ឡើយ​។

​ក្រសួងការពារជាតិ​​បេឡា​រុស្ស​កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញ​ផ្សាយ​វីដេអូ​ ដែល​បង្ហាញ​ពី​ក្បួន​រថយន្ត​យោធាកំពុង​ត្រូវ​បាន​ផ្លាស់ប្តូរ​ទីតាំង​ ជា​ផ្នែក​នៃ​សម​យុទ្ធ​រួម​របស់​រុស្ស៊ី និង​បេឡា​រុស្ស​។ រថក្រោះ​ និង​រថពាសដែក​ជាង ៣០០​គ្រឿង​ត្រូវ​បាន​ផ្លាស់ប្តូរ​ពី​កន្លែង​ហ្វឹកហាត់​តំបន់ Osipovichi ទៅកាន់​តំបន់​ហ្វឹកហាត់​ប្រយុទ្ធ​ក្នុង​តំបន់ Gomel។ គ្រឿង​យុទ្ធោបករណ៍​ត្រូវ​បាន​ផ្លាស់ប្តូរ​ដោយ​ផ្នែក ដោយមាន​ជំនួយ​ពី​អង្គភាព​ដឹកជញ្ជូន​ចំនួន ៦០​​អង្គភាព​។ ក្រសួងការពារជាតិ​រុស្ស៊ីបាន​បញ្ចេញវីដេអូ​ បង្ហាញ​ពី​ទាហាន​មកពី​អង្គភាព​កង​ម៉ា​រី​ន​ក្នុង​ការ​ហ្វឹកហ្វឺន ​ក្នុង​សង្គ្រាម​នៅ​ទីក្រុង​នៅ​ទីលានហ្វឹកហាត់​តំបន់ Obuz-Lesnovsky។ មន្ត្រី​អាមេរិក​បាន​រាយការណ៍​អំពី​ការវាយប្រហារ​របស់រុស្ស៊ី​លើ អ៊ុយ​ក្រែ​ន​ជិត​មកដល់ ហើយ​សមយុទ្ធ​ដែល​នឹង​ដំណើរការ​រហូតដល់​ថ្ងៃអាទិត្យ អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ទីក្រុង​មូ​ស្គូ​ជា​ការ​បិទបាំង ​សម្រាប់​ការឈ្លានពាន​ពី​ភាគ​ខាងជើង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm