លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះ ដល់គ្រួសារកងទ័ពពលីនៅខេត្តស្ទឹងត្រែង

2025/11/15 11:35:08 am        229

ស្ទឹងត្រែង៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង

ទៅដល់គ្រួសាររបស់កងទ័ពពលី ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ ស្ថិតក្នុងភូមិរាជានគរ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ជាមួយនឹងការចែកជូនគ្រឿងឧបភោគបរិភោគ រួមទាំងស្បៀងអាហារ និងថវិកាមួយចំនួន ។

សម្រាប់ផ្ទះមួយខ្នងនេះ គឺមានទំហំ ៧គុណនឹង៩ម៉ែត្រ ក្នុងនោះមានបន្ទប់កេងចំនួន២ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ និងបង្គន់អនាម័យ រួមទាំង សម្ភារមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ចំពោះគ្រួសារកងទ័ព គឺលោកស្រី សន អានីតា និងកូនប្រុសទាំង៤នាក់ ដោយលោកជំទាវ បានធានាក្នុងការជួយមើលថែទាំ ការផ្ដល់ឱកាសការងារ ឬការជំរុញឲ្យមានជំនាញវិជ្ជាជីវៈ ។ សម្រាប់កូនៗវិញ នឹងជួយឲ្យពួកគេបានរៀនសូត្រចប់ចុងចប់ដើម ហើយពេលពួកគេរៀនចប់ ឬធំឡើង បើចង់ចូលបម្រើកងទ័ព សម្ដេចធិបតី នឹងជួយជ្រោមជ្រែង ហើយបើពួកគេចង់សិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ក៏មានការផ្ដល់នូវ អាហារូបករណ៍ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជំរុញឲ្យគ្រួសារកងទ័ពពលី ត្រូវខិតខំថែរក្សាសុខភាព ហើយបានផ្ដាំផ្ញើដល់ឯកឧត្តម ស សុពុត្រា អភិបាលស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងនៅពេលមានជំងឺឈឺថ្កាត់ ត្រូវយកចិត្តទុកដាក់ណែនាំពួកគេ ឲ្យទៅរកសេវាសុខាភិបាល ហើយលោកជំទាវបានអះអាងថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិមិនបោះបង់ ឬទុកពួកគេឲ្យនៅឯកោ ។

លោកស្រី សន អានីតា ដែលជាភរិយារបស់កងទ័ពពលីឈ្មោះ ស៊ីថា រិទ្ធី បានថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានយកចិត្តទុកដាក់ ចំពោះគ្រួសារកងទ័ពពលី មិនបោះបង់ពួកគេចោល ឬទុកឲ្យនៅឯកោ ហើយបានផ្ដល់នូវអំណោយផ្សេងៗ ជាពិសេសផ្ទះដែលជាជម្រកដ៏ចាំបាច់ ។

ជាមួយនេះ លោកស្រី ក៏បានប្ដេជ្ញាបន្តមើលថែកូនៗ ឲ្យរៀនសូត្របានចប់ ហើយឲ្យពួកគេមានការងារល្អៗធ្វើ ព្រោះមានការជួយឧបត្ថម្ភ និងជ្រោមជ្រែងពីថ្នាក់ដឹកនាំ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដែលស្របទៅនឹងសម្ដីរបស់ប្តីលោកស្រី មុនពលីថា រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់ពួកគេចោលនោះទេ ។

គួរបញ្ជាក់ថា ក្នុងឱកាសផ្ដល់ជូនផ្ទះមួយខ្នងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដល់បន្ថែមនូវអង្ករ ១តោន, មីជាតិ ៦កេសតូច

(១កេសធំ), ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ប្រេងឆា ១ធុង, សាប៊ូដុសខ្លួន ១សុង, ចានឆ្នាំង ១ឈុត, កូនចង្ក្រានហ្គាស១ និងមុង ភួយ ខ្នើយ និងកន្ទេលបតប់ ១ឈុត ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am