សកម្មជនយុវជនរាប់សិបនាក់បានចេញដង្ហែរក្បួនកាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ដើម្បីទាមទារដំណោះស្រាយចំពោះបម្រែបម្រួលអាកាសធាតុនៅទីក្រុង Belem ប្រទេសប្រេស៊ីល ខណៈសន្និសីទបម្រែបម្រួលអាកាសធាតុ COP30 បានបញ្ចប់សប្តាហ៍ដំបូងរបស់ខ្លួន។

ដោយមានស្លាកទាមទារពន្ធលើជើងហោះហើរទំនើប និងការបញ្ចប់ឥន្ធនៈហ្វូស៊ីល ក្រុមសកម្មជនបានស្រែកតាមដងផ្លូវដើម្បីធ្វើឱ្យសំឡេងរបស់ពួកគេឮដល់អ្នកដែលរៀបចំការចរចា។
កាលពីថ្ងៃសុក្រ បានចាប់ផ្តើមដោយការបិទផ្លូវនៅទីតាំងសន្និសីទ COP30 ខណៈក្រុមមកពីក្រុមជនជាតិដើមភាគតិច Munduruku ទាមទារការគោរពដីធ្លីរបស់ពួកគេបន្ទាប់ពីទទួលរងការកាប់បំផ្លាញព្រៃឈើ និងគ្រោះរាំងស្ងួត។
ប្រទេសប្រេស៊ីល ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ កំពុងជំរុញឱ្យប្រទេសនានា ប្តេជ្ញាបង្កើនការប្រើប្រាស់ឥន្ធនៈប្រកបដោយចីរភាពបួនដងនៅឆ្នាំ២០៣៥។ អ្នកបរិស្ថានកំពុងព្រមានថា ការផលិតឥន្ធនៈពីដំណាំកសិកម្មគឺធ្វើឲ្យប៉ះពាល់ដល់ធម្មជាតិ និងសន្តិសុខស្បៀង។
