ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តតាកែវ

2025/11/15 10:01:52 pm        361

តាកែវ ៖ នាព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកកោះអណ្តែត ខេត្តតាកែវ។

​លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព នឹងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្នុងគោលបំណងជួយពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អ ប្រសើរឡើង ហើយកម្មវិធីនេះអាចប្រព្រឹត្តិទៅបាន ដោយមានការសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាល ខេត្តតាកែវ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងមន្ទីរពេទ្យបង្អែកកោះអណ្តែត ជាពិសេសទទួលបានការគាំទ្រមូលនិធិពីមូលនិធិ ហ្វ្រេដហូឡូ កម្ពុជា (Fred Hollows Foundation) ដែលជាដៃគូសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍន៍វិស័យសុខភាពភ្នែកនៅកម្ពុជា។ ការចូលរួមដ៏សកម្មរបស់យើងទាំងអស់គ្នានេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការថែរក្សាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែក ឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ និងថែរក្សាការពារភ្នែក ដ៏មានតម្លៃរបស់យើងគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ ឯកឧត្តម ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ថ្ងៃនេះមនី្ទរសុខាភិបាលខេត្តតាកែវ ពិតជាមានសេចកី្តសោមនស្សរីករាយ និងកិតិ្តយសដោយលោកសាស្ត្រាចារ្យរង លូ លីឃាង និងមូលនិធិ Fred Hollows Foundation អញ្ជើញចូលរួមចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រោះថាស្រុកកោះអណ្តែត គឺជាស្រុកមួយ នៅជាប់ព្រំដែន កម្ពុជា-វៀតណាម ហើយ៦ខែគោក និង៦ខែទឹក។ ដូច្នេះក្នុងនាមមនី្ទរសុខាភិបាលខេត្ត មន្រី្តសុខាភិបាល រួមនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរ អរគុណដ៏ជ្រាវជ្រៅជាទីបំផុត ចំពោះទឹកចិត្តក្នុងការជួយ ជាជំនួយដោយឥតគិតថ្លៃនេះ។

ជាចុងក្រោយ លោកស្រី សំ សុជា នាយិកា កម្មវិធីមូលនិធិ Fred Hollows Foundation ពិតជាមានសេចកី្តរីករាយយ៉ាងក្រៃលែង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមពិនិត្យភ្នែក ព្រមទាំងទទួលយកសេវាការព្យាបាល ការថែទាំ ឬមួយក៏ត្រូវការប្រើប្រាស់វ៉ែនតា និងសូមអរគុណដល់លោកសាស្រ្តាចារ្យរង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានដឹកនាំសហការី ក៏ដូចជាមនី្ទរពេទ្យបង្អែក និងមនី្ទរសុខាភិបាលខេត្តតាកែវ បានសហការគ្នាយ៉ាងល្អ ក្នុងការគាំទ្រដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃផងដែរ៕ 

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm