UNSC កំណត់ថ្ងៃបោះឆ្នោត លើផែនការតំបន់ហ្កាហ្សារបស់លោក Trump

2025/11/15 10:44:20 pm        144

ក្រុមអ្នកការទូត បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងបោះឆ្នោតនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ពាក់ព័ន្ធនឹងសេចក្ដីសម្រេចដែលគាំទ្រដល់ផែនការសន្តិភាពហ្កាហ្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការ នៅក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស លើឯកសារដែលនឹងតាមដានបទឈប់បាញ់ ក្នុងសង្រ្គាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងគាំទ្រផែនការរបស់លោក Trump។

សេចក្តីព្រាងនៃសេចក្ដីសម្រេចដែលត្រូវបានឃើញដោយសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ «ស្វាគមន៍ការបង្កើតក្រុមប្រឹក្សាសន្តិភាព» ជាស្ថាប័នគ្រប់គ្រងអន្តរកាល សម្រាប់តំបន់ហ្កាហ្សា ដែលលោក Trump នឹងធ្វើជាប្រធាន ដោយមានអាណត្តិគ្រប់គ្រងរហូតដល់ចុងឆ្នាំ២០២៧។

ផែនការនោះនឹងអនុញ្ញាតឲ្យរដ្ឋជាសមាជិកបង្កើត «កងកម្លាំងរក្សារស្ថិរភាពអន្តរជាតិបណ្តោះអាសន្ន (ISF)» ដែលនឹងធ្វើការជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប និងនគរបាលប៉ាឡេស្ទីនដែលទើបបណ្តុះបណ្តាលថ្មី ដើម្បីជួយធានាតំបន់ព្រំដែន និងធ្វើឲ្យគ្មានយោធា នៅតំបន់ហ្កាហ្សាស្ទ្រីប។

មិនដូចសេចក្តីព្រាងកាលពីមុននោះទេ ឯកសារចុងក្រោយបំផុតនេះ និយាយដល់លទ្ធភាពនៃការមានរដ្ឋប៉ាឡេស្ទីនមួយ នាពេលអនាគត។ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអារ៉ាប់ និងមូស្លីមភាគច្រើន រួមទាំងមានអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងទួរគីផងដែរ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) អនុម័តសេចក្ដីសម្រេចនេះឲ្យបានឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        4
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា

2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm