ការផ្ទុះគ្រាប់នៅស្ថានីយនគរបាលតំបន់កាស្មៀ ប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់

2025/11/16 09:51:36 am        74

ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៩នាក់ផ្សេងទៀត បានរងរបួស ពេលដែលគំនរគ្រឿងផ្ទុះរឹបអូសបាន បានផ្ទុះឡើងនៅស្ថានីយនគរបាល ស្ថិតក្នុងតំបន់កាស្មៀ ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសុក្រ ។

ប្រភពបន្តថា ភាគច្រើននៃអ្នកស្លាប់ គឺជានគរបាល រួមទាំងមន្រ្តីកោសល្យវិច្ច័យដែលកំពុងពិនិត្យគ្រឿងផ្ទុះ ហើយភាគច្រើននៃអ្នករងរបួស ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ស្នងការនគរបាលដែនដីចាមមូ និងកាស្មៀ នឹងថ្លែងសុន្ទរកថានៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីឧប្ទេវហេតុផ្ទុះគ្រាប់នេះ ។

មុននេះ មន្រ្តីនគរបាលក្នុងស្រុកមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការផ្ទុះបានកើតមាននៅស្ថានីយនគរបាល Nowgam ។ អគ្គិភ័យបានហ៊ុមព័ទ្ធបរិវេនស្ថានីយ ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានរួសរាន់ទៅកាន់កន្លែងកើតហេតុ ។

ការផ្ទុះនេះដែរ បានកើតមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការផ្ទុះរថយន្តស្លាប់មនុស្សនៅរដ្ឋធានីញូវដែល្លី ដែលបានសម្លាប់មនុស្សយ៉ាងហោច ៨នាក់ នៅក្នុងឧបទ្ទេវហេតុមួយដែលរដ្ឋាភិបាលឥណ្ឌាចាត់ទុកថាជាអំពើភេរវកម្ម ។

សូមបញ្ជាក់ថា ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរឥណ្ឌា និងប្រទេសជិតខាងប៉ាគីស្ថាន បានជាប់ផុងក្នុងសង្រ្គាមម្តងម្កាលអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ជុំវិញតំបន់ជម្លោះកាស្មៀ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am