រាជធានីភ្នំពេញរៀបចំពិធីអបអរទិវាអនាម័យបរិស្ថានជាតិក្រោមប្រធាបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»

2025/11/16 05:11:58 pm        328

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា​នេះ បានរៀបចំពិធីអបរអសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោម​ប្រធា​ន​បទ ​«ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»។ពិធីនេះរៀបចំឡើង នៅសួនច្បារវត្តបទុមវតី ក្រោម​អធិបតី​ភាព​ឯកឧត្តម ហួត ហៃ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណា​ង​ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋជាដើម។

នៅក្នុង​អង្គ​ពិធីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទិវា​អនាម័យ​បរិស្ថានជាតិ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បី​បំផុស​ស្មារ​តី​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​រួម​ថែ​រក្សា​អនាម័យ​បរិស្ថានឲ្យបានស្អាត ហើយបច្ចុប្បន្នប្រជា​ពលរដ្ឋ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ចូល​រួម​ថែ​រក្សាអនាម័យបរិស្ថាន និងយល់ដឹងពីរបៀបទុកដាក់សំរាមបានត្រឹមត្រូវ។

ប្រជាពលរដ្ឋ និងយុវជន បានបង្ហាញ​អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ចំណែក​លើក​កម្ពស់​សោភ័ណ​បរិស្ថាន​តាមរយៈការចូលរួមក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិនៅថ្ងៃនេះ។ ប្រជា​ពលរដ្ឋ និងយុវជន បានបន្តថា បរិស្ថានស្អាត ធ្វើឱ្យការរស់នៅមានផាសុខភាព និង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរមកទស្សនាប្រទេសជាកម្ពុជា ម្លោះហើយពួក​គេ​ប្តេជ្ញា​ចូល​រួម​ថែ​រក្សា​បរិស្ថា​ន​ឱ្យ​បាន​ស្អាត​។

គួររំលឹកដែរថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​១៩៩៥ ក្នុងគោលបំណង ចលនាឱ្យប្រជាពលរដ្ឋ ព្រះសង្ឈ កងកំលាំងប្រដាប់អាវុធ មន្ត្រី​រាជ​ការ​គ្រប់​លំដាប់ថ្នាក់ និងសិស្សានុសិស្ស ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទី​ប្រ​ជុំជ​ន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ និងសហគ្រាសជាដើមនោះ សំដៅ​រួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm