ប្រធានាធិបតិសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងសាកល្បងអាវុធនុយក្លេអ៊ែរដូចគ្នានឹងប្រទេសដទៃទៀតធ្វើដែរ ប៉ុន្តែលោកពុំបាននិយាយថាតើ ផែនការនេះ រួមបញ្ចូលទាំងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរដែរឬអត់នោះទេ ។

ពេលឡើងលើយន្តហោះ Air Force One ខណៈរូបលោកធ្វើដំណើទៅកាន់រដ្ឋ Floridaសម្រាប់ដំណើរចុងសប្តាហ៍ លោក Trumpនិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងនឹងសាកល្បងនុយក្លេអ៊ែរ ដោយសារមនុស្សដទៃសាកល្បងវាផងដែរ ។ ប្រទេសដទៃសាកល្បងវា ហើយពួកយើងមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាណាទាំងអស់ ។
លោកបន្តថា លោកមិនចង់ធ្វើវានោះទេ ប៉ុន្តែលោកគ្មានជម្រើស ពីព្រោះថា ពួកគេគ្មានជម្រើសដូចគ្នា ។ ពួកយើងមានច្រើនជាងគេ រុស្ស៊ីជាប់លេខ ២ ហើយចិនជាប់លេខ ៣ ហើយអ្វីដែលលោកចង់ធ្វើគឺលោកចង់រំសាយអាវុធនុយក្លេអ៊ែរ ។
គួរឲ្យដឹងថា កាលពីខែមុន លោក Trump បានបញ្ជាយោធាសហរដ្ឋអាមេរិកឲ្យចាប់ផ្តើមជាបន្ទាន់នូវដំណើរការសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ក្រោយរយៈពេល ៣៣ឆ្នាំ ជាមួយនឹងការប្រកាសដ៏គួរភ្ញាក់ផ្អើលមួយលើបណ្តាញព័ត៌មានសង្គម Truth Social ពេលឡើងឧទ្ធម្ភាគចក្រ Marine One របស់លោក ដើម្បីធ្វើដំណើរទៅជួបប្រធានាធិបតីចិនលោក Xi Jinping សម្រាប់កិច្ចប្រជុំចរចាពាណិជ្ជកម្ម នៅទីក្រុង Busan របស់ប្រទេសកូរ៉េខាងត្បូង ៕
