យុវជន ស.ស.យ.ក វិស័យកសិកម្មស្រុកទឹកឈូចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនពលរដ្ឋ

2025/11/16 07:12:16 pm        462

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកទឹកឈូ ខេត្តកំពត បាន​បញ្ជាក់​ថា ការចុះមកជួយច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយវិស័យកសិកម្មស្រុក បង្កើត​ទំនាក់ទំនងល្អ រវាងយុវជនដែលជាមន្ត្រីកសិកម្មតាមឃុំនីមួយៗ ឲ្យធ្វើការរួមគ្នា រួ​ម​សាម​គ្គី​គ្នា ដើម្បីជួយដល់កសិករជួបការលំបាកក្នុងជីវភាព និងបង្ហាញអំពីសកម្មភាពទូទៅរបស់ ស.ស.​យ.ក​ ស្រុកទឹកឈូផង។

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ស្រុកទឹកឈូ លោក អំ តារា បាន​បញ្ជាក់​ថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកទឹកឈូ រូបលោកបានដឹកនាំ ក្រុមយុវជនវិស័យកសិកម្ម ដែលជា​មន្ត្រី​កសិកម្ម​ឃុំ​ទាំង​អស់​ក្នុង​ស្រុក រួមនឹងយុវជន និងអាជ្ញាធរឃុំកណ្តោល ចុះជួយច្រូតស្រូវ ជូនប្រជា​ពលរដ្ឋ​មាន​ជីវ​ភាពខ្វះខាតនៅភូមិទឹកក្រហម។

ក្រុមយុវជនដែលបានចូលរួមច្រូតស្រូវបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ហើយ​ថា​ពួក​គាត់​បាន​ស្វែងយល់ច្រើនអំពីផលលំបាក នៃការធ្វើដំណាំស្រូវតាមបែបប្រពៃណី ជាក់ស្តែង​ការ​ច្រូត​កាត់​ដោយ​ដៃ វាជាប្រពៃណីមួយរបស់ពលរដ្ឋខ្មែរ ដែលជិតបាត់បង់ទៅហើយ ដោយសារការ​អភិវឌ្ឍន៍ និង របបគំហើញនៃបច្ចេកវិទ្យា និងទំនើបកម្ម នៃការប្រើប្រាស់គ្រឿងចក្រ(ម៉ាស៊ីន) ជំនួស​កម្លាំងមនុស្ស។

ពលរដ្ឋម្ចាស់​ស្រែបានសម្តែងសេចក្តីសប្បាយរីករាយ និងអរគុណ​ចំពោះ​លោក​អភិបាល​ស្រុក​ទឹក​ឈូ និងក្រុមយុវជនដែលបានចុះមកជួយ តាំងពីការបង្ហាត់បង្ហាញអំពីបច្ចេកទេសចិញ្ចឹម និង​ដាំ​ដុះ​ រហូតដល់មកជួយប្រមូលផលឲ្យថែមទៀត។

សូមបញ្ជាក់ថា ស្រុកទឹកឈូ ក្រៅពីវិស័យទេសចរណ៍ វិស័យកម្មក៏សត្តានុពលខ្លាំងដែរ នៅ​គ្រប់​ឃុំ​ទាំង​១៣ មានមន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ហើយពួកគាត់បានស្ម័គ្រចិត្ត ចូលជាសមាជិក សមាជិកា​ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមចំណែកជួយសង្គម និងអភិវឌ្ឍន៍​មូល​ដ្ឋាន​របស់​ខ្លួនឲ្យកាន់តែប្រសើរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm