UN ព្រួយបារម្ភដល់ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួន ក្រោយជំនន់ទឹកភ្លៀងវាយប្រហារជម្រកសំពត់តង់របស់ពួកគេ

2025/11/16 08:39:36 pm        73

ជំនន់ទឹកភ្លៀង បានជន់លិចជម្រកសំពត់តង់បណ្តោះអាសន្នគ្រួសារជម្លៀសខ្លួននៅទីក្រុងហ្កាហ្សា ធ្វើឲ្យស្ថានភាពរស់នៅរបស់ពួកគេកាន់តែអាក្រក់ទៅ និងធ្វើឲ្យកន្លែងសម្រាក និងទ្រព្យសម្បត្តិរបស់ពួកគេ សើមជោក ។

នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ(UN) ស្ថិតក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា ជម្រកសំពត់តង់រាប់ពាន់កន្លែងត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កផលប៉ះពាល់កាន់តែខ្លាំងដល់មនុស្សនៅទូទាំងតំបន់ហ្កាហ្សា ហើយលោកបានធ្វើការព្រមានថា ពួកយើងមានការព្រួយបារម្ភថា ពលរដ្ឋជម្លៀសខ្លួនរាប់ពាន់គ្រួសារ នឹងរងផលប៉ះពាល់ដោយសារស្ថានភាពអាកាសធាតុអាក្រក់នេះ ។

លោកបន្តថា ក្រុមដៃគូ បាននឹងកំពុងធ្វើការ ដើម្បីផ្តល់ការគាំទ្រផ្នែកទីជម្រក និងបានបញ្ជូនក្រុមឆ្លើយតបរហ័ស ជួយអ្នកដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង ។

លោក Abu Ahmed al Mtawaq គឺជាពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនមួយរូបមកពីទីក្រុង Jabalia និយាយថា ពួកយើងលិចលង់ដោយសារតែភ្លៀងធ្លាក់ខ្លាំង ។ នេះជាទឹកភ្លៀងត្រឹមរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ។

ចំណែកឯអ្នកស្រី Mariam al Najjar ដែលជាពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនមួយរូបទៀតមកពីទីក្រុង Jabalia ដែរនោះ និយាយថា គ្រែដេករបស់ពួកយើងសើមជោកអស់ហើយ សម្លៀកបំពាក់របស់ពួកយើងក៏សើមជោកដូចគ្នា អ្វីៗដែលពួកយើងមាន សើមជោកអស់ហើយ ។

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា តំបន់ជាច្រើននៅហ្កាហ្សា បានក្លាយជាគំនរបាក់បែក ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ដោយបានសម្លាប់មនុស្សប្រហែល ៦៨.០០០នាក់ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm