ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានសង្រ្គោះជនអន្តោប្រវេសន៍ ៥៧នាក់ នៅជិតប្រជុំកោះ Canary និងបាននាំពួកគេទៅកាន់កំពង់ផែ Arguineguin ។
ទូកឈើមួយគ្រឿង ត្រូវបានសង្រ្គោះនៅចម្ងាយជិត ៥គ.មពីកោះ Gran Canaria ហើយនិងមានស្រ្តី និងកុមារនៅក្នុងចំណោមពួកគេ ។

ឆ្មាំល្បាតឆ្នេរអេស្ប៉ាញនិយាយថា ពួកគេបានជួយសង្រ្គោះជនអន្តោប្រវេសន៍យ៉ាងហោច ៣៧៧នាក់ផ្សេងទៀត ពីទូកជន្តោប្រវេសន៍ ២គ្រឿង នៅជិតកោះ El Hierro ។
យោងតាមទិន្នន័យចេញដោយក្រសួងមហាផ្ទៃអេស្ប៉ាញ បានឲ្យដឹងថា ចំនួនជនអន្តោប្រវេសន៍ដែលធ្វើដំណើរដល់ប្រជុំកោះ Canary ចេញពីអាហ្វ្រិកខាងលិច បានកើនឡើងដល់ចំនួនជាប់កំណត់ត្រា កាលពីឆ្នាំ ២០២៤ ប៉ុន្តែចំនួនជនអន្តោប្រវេសន៍ធ្វើដំណើរមកដល់ក្នុងឆ្នាំនេះ បានធ្លាក់ចុះ ៤៦ភាគរយ ។
សូមបញ្ជាក់ថា ផ្លូវទឹកក្នុងមហាសមុទ្រអាត្លង់ទិក គ្រោះថ្នាក់ខ្លាំង ជាពិសេសអំឡុងពេលដែលអាកាសធាតុអាក្រក់ ដែលអាចធ្វើឲ្យទូកជនអន្តោប្រវេសន៍ ងាយនឹងលិច ៕
