ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជាចូលរួម សន្និសីទ​កំពូល​ស្ដីពី​ការ​ប្រែប្រួល​អាកា​ស​ធាតុ COP30 នៅប្រទេសប្រេស៊ីល

2025/11/16 09:12:15 pm        310

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន​អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទកំពូលបណ្តារដ្ឋភាគីលើកទី៣០ នៃ​អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកំពុងរៀបចំឡើង ។ អញ្ជើញ​ជូនដំណើរ របស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា មានថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន​មួយ​ចំនួន​ផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម របស់​ព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បី​បញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា និងការ​ចូលរួមជាមួយ​សហគមន៍​អន្តរជាតិ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់៥៥% នៅ​ឆ្នាំ​២០៣៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូកម្ពុជា ក៏នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នានាជាច្រើន រួមទាំងទទួលជួបជាមួយថ្នាក់ដឹកនាំ នៃបណញតាប្រទេសជាមិត្តនានា ដៃគូ​អន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការជាសាកល ដើម្បី​ដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា កិច្ចប្រជុំ COP30 បានប្រមូលផ្តុំជាថ្នាក់ដឹកនាំប្រទេស ប្រមុខរដ្ឋ ប្រមុខ​រាជ​រដ្ឋាភិបាល និងរដ្ឋាភិបាល ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការអន្តរជាតិ អ្នកតំតំណាង អ្នក​សិក្សា​ស្រាវ​ជ្រាវ យុវជន វិស័យឯកជន សរុបប្រហែល ៥ ម៉ឺននាក់មកពីប្រទេស និងអង្គការចំនួន ១៩៤ ដែល​ចូលរួមក្នុងការពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ដល់​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង Belem ដែលជាទីក្រុង​ស្ថិត​នៅ​កណ្តាល​ព្រៃ​អាម៉ាហ្សូន ប្រទេសប្រេស៊ីល។

កម្ពុជាក្នុងរយៈកាលកន្លងមក បានទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់​ជំរុញ​ការ​ប្តេជ្ញា​ចិត្ត​ជាមួយ​ពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ ការការពារ​ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ ការដោះស្រាយបញ្ហាកាប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm