ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំមកនូវឱកាសការងាររាប់ម៉ឺនកន្លែង សម្រាប់​បងប្អូនអតីតពលករមកពីប្រទេសថៃនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

2025/11/16 10:52:13 pm        453

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់​បង​ប្អូន​អតីត​ពលករ​ដែល​ត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និង​ព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះ​បណ្តាលជំ​នា​ញ​ប​​ច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅ​ទី​ធ្លា​សាធារណៈ​ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកមោងឫស្សី សហភាព​សហព័ន្ធ​យុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់​ការ​អប់រំ​បណ្តុះ​បណ្តាល​ និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួម ១ ២០០នាក់។

ក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៧ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ផងដែរ។ជាមួយគ្នានេះ បង​ប្អូន​អតីត​ពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រម​ទាំង​ទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។

សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ គឺជាលើកទី៥ហើយសម្រាប់បងប្អូនអតីតពលករ និង​ប្រជា​ពលរដ្ឋ​នៅ​ក្នុងខេត្តបាត់ដំបង ខណៈដែលវាជាពិព័រណ៍លើកទី ៥៧៤ដែលក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបានរៀបចំនៅទូទាំងប្រទេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ពី​ភាពវិជ្ជមាន​សម្រាប់​ការ​សម្រេច​ចិត្ត​ធ្វើ​ការងារ​ក្នុងស្រុ​កដែលបងប្អូនអតីតពលករនឹងទទួលបានអត្ថប្រយោជន៍ទៅពិនិត្យ និ​ង​ព្យាបាល​ជំងឺដោ​យ​ឥតគិតថ្លៃតាមរយៈប័ណ្ណសមាជិក ប.ស.ស. ប្រាក់សោធនសម្រាប់អ្នកធ្វើការដល់អាយុ ៦០ឆ្នាំ និងការរស់នៅជួបជុំក្រុមគ្រួសារដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល អាចចូល​រួម​ពិធី​បុណ្យ​ទាន និងវប្បធម៌ប្រពៃណីបានគ្រប់ពេលវេលា រួមទាំងភាពងាយស្រួលក្នុងការទំនាក់ទំនង និង​យោគ​យល់​គ្នា ជាពិសេស នៅកន្លែងធ្វើការដែលប្រើប្រាស់ភាសាខ្មែរដូចគ្នា។

ជាចុងក្រោយ ឯកឧត្ដម បានអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរ ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ គួរពិចារណាធ្វើការនៅក្នុងស្រុកវិញ ដើម្បីទទួលបានប្រាក់ចំណូល និងអត្ថ​ប្រយោជន៍​ផ្សេងៗ និងពុំគួររង់ចាំរហូតដល់ស្ថានភាពព្រំដែនល្អប្រសើរឡើងនោះឡើយ។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យបងប្អូនអតីតពលករ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងប្រព័ន្ធទូរសព្ទ Hotline លេខ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះស្វែ​ងរកការងារធ្វើ ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ហើយ​អាច​ទាក់​ទងពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍-អាទិត្យ ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm