អ្នកស្លាប់ក្នុងគ្រោះបំណាក់ដីនៅឥណ្ឌូនេស៊ី ឡើងលើស ១០នាក់ ខណៈមន្ត្រីបន្តស្វែងរកអ្នកបាត់ខ្លួន

2025/11/17 12:15:28 am        76

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ (១៥ វិច្ឆិកា) ថា គ្រោះបំណាក់ដីដ៏ធំក្រោយមានភ្លៀងធ្លាក់ខ្លាំងក្លានៅកោះជ្វាកណ្តាល បានសម្លាប់មនុស្ស ១១នាក់ហើយ ខណៈក្រុមជួយសង្គ្រោះកំពុងបន្តកិច្ចប្រឹងប្រែងដើម្បីស្វែងរកមនុស្ស ១២នាក់ផ្សេងទៀត ដែលបាត់ខ្លួន។

គ្រោះមហន្តរាយធម្មជាតិមួយនេះកើតឡើងក្នុងទីក្រុង Cilacap កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយគ្របសង្កត់ផ្ទះសម្បែងរាប់សិបខ្នងនៅក្នុងភូមិ Cibeunying ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងមានការលំបាកខ្លាំង ដោយសារជនរងគ្រោះត្រូវបានកប់ក្នុងល្បប់ភក់ ជម្រៅពី ៣ ទៅ ៨ ម៉ែត្រ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ លោក Abdul Muhari បានប្រាប់សារព័ត៌មានរ៉យទ័រថា «មនុស្ស ១១នាក់ ត្រូវរកឃើញថាបានស្លាប់ គិតត្រឹមថ្ងៃសៅរ៍ ទី១៥ វិច្ឆិកា ហើយមនុស្ស ១២នាក់ទៀត នៅតែបន្តបាត់ខ្លួន»។

ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ី បាននិយាយថា រដូវវស្សារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមក្នុងខែកញ្ញា ហើយនឹងមានរយៈពេលរហូតដល់ខែមេសា ឆ្នាំក្រោយ ដែលនាំមកនូវហានិភ័យខ្ពស់នៃទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង។ បំណាក់ដីដ៏ធំពុំមែនជាលើកទីមួយទេសម្រាប់ឥណ្ឌូនេស៊ី ដោយគ្រោះថ្នាក់មួយកាលពីខែមករា ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបែបនេះនៅទីក្រុង Pekalongan នៅកោះជ្វាកណ្តាល បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm