សម្តេចតេជោ ផ្តាំទៅភាគីថៃថា កម្ពុជាមិនធ្វើថោកទៅអង្វរខ្លួន ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញជាដាច់ខាត

2025/11/17 05:29:37 pm        303

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាចបានផ្តាំទៅភាគីថៃថា កម្ពុជានឹងមិនធ្វើថោកទាបទៅសុំអង្វរថៃឲ្យមានការបើកច្រកព្រំដែនឡើងវិញជាដាច់ខាត ហើយមួយវិញទៀតសម្តេចតេជោ ក៏បានប្រកាសប្រឆាំងដាច់ខាតផងដែររាល់សំណើរទាំងឡាយរបស់ភាគីកម្ពុជាដែលចង់ស្នើសុំថៃ ក្នុងការបើកច្រកព្រំដែននេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាច្រកព្រំដែនរវាងកម្ពុជា និងថៃនេះ ថៃជាអ្នកផ្តើមបិទមុនដូច្នេះថៃត្រូវតែបើកមុន សម្តេចបានបញ្ជាក់ទៀតថារឿងព្រំដែននេះ យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នកបិទទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីយើងទៅអង្វរសុំគេ? សូមជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល មិនថាកងទ័ពទេ កម្ពុជាមិនធ្វើថោកទៅសុំឱ្យថៃបើកច្រកព្រំដែនទេ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំថៃបើកឡើងវិញម្តងណានោះទេ ហើយទោះថៃបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ 

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ព្រមទាំងកងទ័ពថៃ បានចេញមកនិយាយជាច្រើនដង ហើយព្រមទាំងអះអាងថា ក្នុងមួយជីវិតនេះពួកគេមិនចរចាដាច់ខាត លើរឿងបើកព្រំដែនជាមួយកម្ពុជា។ ក្រោយការលើកឡើងរបស់ភាគីថៃនេះ សម្តេចតេជោឆ្លើយតបវិញថា សូមឱ្យថៃបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតទៅកម្ពុជាមិនទៅអង្វរនោះទេ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ចាប់ពីពេលនេះតទៅកម្ពុជា ត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃផងដែរ ដូច្នេះថៃចង់បិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏កម្ពុជាពុំមានបញ្ហាអ្វីនោះដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm