លោក Biden ព្រមាន​ថា​ រុស្ស៊ី​នៅតែ​អាច​វាយប្រហារ​អ៊ុយ​ក្រែ​ន ខណៈ​ស្វែងរក​ការ​ផ្ទៀង​ផ្ទាត់​ការ​ដក​ទ័ព​របស់​រុស្ស៊ី

2022/02/16 04:37:58 pm        623

​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ថ្លែង​នៅ​ឯ​សេត​វិមាន​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​និយាយ​ថា ការវាយប្រហារ​ពី​សំណាក់​រុស្ស៊ីលើ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅតែ​ពិតជា​អាច​ទៅ​រួច ដោយ​លើក​ឡើង​ថា ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ​ខ្លួន​កំពុង​ដក​កងទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​អ៊ុយ​ក្រែ​ននៅតែ​ត្រូវការ​ផ្ទៀងផ្ទាត់​ជា​ចាំបាច់​។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក Biden រុស្ស៊ីមាន​កងទ័ព​ជាង ១៥០,០០០​នាក់​ដែល​កំពុង​ស្ថិត​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន​។

​រុស្ស៊ី​អះ​អាង​ថា ខ្លួន​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយ​ផ្នែក​ចេញពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែលោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​ក្រុម​មន្ត្រី​លោក​ខាងលិច​បាន​ជំរុញ​ឲ្យ​មានការ​ប្រយ័ត្នប្រយែង ចំពោះ​ការ​អះអាង​របស់​រុស្ស៊ី​។ ​លោក Biden និយាយ​ថា សហរដ្ឋអាមេរិក​ចង់​បន្ត​ខាង​ច្រក​ការទូត​គ្រប់​ឱកាស​ទាំងអស់ ដើម្បី​ទប់​ស្កាត់​ការឈ្លានពាន​ពី​រុស្ស៊ី។​ លោក​ថា អាមេរិក​នៅតែ​ចង់បាន​ការ​ដោះស្រាយ​តាម​ការទូត ហើយ​ថា ទោះបីជា​ក្រុងវ៉ាស៊ីនតោនមិន​បញ្ជូន​កងទ័ព​អាមេរិក​ចូល​ទៅ​អ៊ុយ​ក្រែ​ន ដែល​មិន​មែន​ជា​សមាជិក​របស់​អង្គការ NATO ក៏ដោយក៏​ខ្លួន​បាន​ផ្ដល់​អាវុធ​ទៅ​ឲ្យ​ប្រទេស​នេះ​រួច​ទៅ​ហើយ និង​បញ្ជូន​ទាហាន​ដើម្បី​ការពារ​សម្ព័ន្ធ​ NATO​។

​លោក Biden បាន​និយាយ​ថា ​លោក​ក៏បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​រុស្ស៊ី​ផង​ដែរ​ថា ជូន​ចំពោះ​ពលរដ្ឋ​រុស្ស៊ី អ្នក​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ​ ខ្ញុំ​មិន​ជឿ​ថា ​អ្នក​ចង់បាន​សង្គ្រាម​បង្ហូរ​ឈាម និង​ការ​បំផ្លិច​បំផ្លាញ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។ ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ប្រហែល​មួយ​ម៉ោងរវាង​លោក​ប្រធានាធិបតី Joe Biden និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron មេដឹកនាំ​ទាំង​ ២ ​បាន​ព្រមព្រៀងគ្នា​ថា ​ចាំបាច់​ត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់​លើ​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ​ខ្លួន​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយ​ចំនួន​ចេញពី​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm