រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ជនភៀសសឹកត្រូវទទួលបានការយកចិត្តដាក់ទាំងអាហារ ការស្នាក់នៅ និង សុវត្ថិភាព

2025/11/17 07:06:23 pm        190

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនភៀសសឹកប្រមាណជាង៨០០គ្រួសារ ដែលកំពុងស្នាក់ វត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ថែទាំ ផ្គត់ផ្គត់អាហារ ការស្នាក់ និង សុវត្ថិភាព ដោយមិនទុកអោយជនភៀសសឹកណាម្នាក់ជួបការលំបាកនោះទេ។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បាននាំយកអំណោយចែកជូនជនភៀសសឹកពីភូមិព្រៃចាន់ និង ភូមិជោគជ័យដែលកំពុងស្នាក់នៅវត្តចាន់ស៉ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា មកដល់ពេលនេះស្ថានភាពជនភៀសសឹក នៅវត្តចាន់ស៊ីសាមគ្គីរតនារាម មានភាពល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និង ក្រុមការងារពាក់ពន្ធ័រួមទាំងការឧបត្ថម្ភជាបន្តបន្ទាប់ ពីសប្បុរសជន ពីទីជិតឆ្ងាយ។

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មកដល់ពេលនេះ ជនភៀសសឹកមកពីភូមិព្រៃចាន់ មិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាននៅឡើយ ដោយត្រូវរង់ចាំតាមដានការស្ថានការណ៍ជាក់ស្តែង នៅព្រំដែនជាមុនសិន រហូតដល់ពេលវេលាសមរម្យទើបអនុញ្ញាតអោយពួកគាត់ត្រលប់ទៅវិញ ដោយត្រូវការពារសុវត្ថិភាពរបស់គាត់ជាចម្បង។

ជាមួយគ្នានេះ ឯកឧត្តម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកទង្វើ របស់ទាហានឈុតខ្មៅថៃ ដែលរំលោភបំពានលើរាងកាយយុវតីខ្មែរមួយរូបដែលជាពលករខ្មែរ ក្នុងពេលនាង និង ពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃវិញ គឺជាទង្វើស្មោកគ្រោគ ហើយមកដល់ពេលនេះអគ្គស្នងការនគរបាលជាតិកំពុងចាត់វិធានការណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលករខ្មែរដែលចង់ត្រលប់មកប្រទេសកម្ពុជាវិញ សូមជូនដំណឹងដល់សាច់ញាតិ ឬ ទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីរៀបចំពេលវេលា ជូនដំណឹងច្បាស់លាស់សម្រួលដល់ពួកគាត់ អាចត្រលប់មកវិញដោយសុវត្ថិភាព និង ត្រូវប្រុងប្រយ័ត្នការធ្វើដំណើរតែម្នាក់ឯង សូមធ្វើដំណើរជាក្រុម ជៀសវាងក្រុមជ្រុលនិយមថៃធ្វើបាបក្រោមរូបភាពអមនុស្សធម៌ណាមួយ។

សូមបញ្ជាក់ថា មកដល់ពេលនេះ មានជនភៀសសឹកប្រមាណ៨៥០គ្រួសារ ដែលបានជម្លៀសមកពីភូមិព្រៃចាន់ទាំងស្រុង រួមនឹងពលរដ្ឋពី ភូមិជោគជ័យមួយចំនួន បានមកស្នាក់នៅវត្តចាន់ស៉ីសាមគ្គីរតនារាម ដែលស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នៅទីតាំងភៀសសឹកមានការរៀបចំទីជម្រកស្នាក់នៅបណ្តោះអាសន្ន ផ្តល់អាហារ ទឹក ភ្លើង ក្រុមគ្រូពេទ្យ ពិនិត្យព្យាបាលសុខភាពជូនពួកគាត់បាន សមរម្យ។ ក្រៅពីនេះ ជារៀងរាល់ថ្ងៃតែងមានសប្បុរសជនបាននាំយកអំណោយប្រគល់ជូនពួកគាត់ជាប្រចាំថែមទៀតផង ដោយគ្មានជនភៀសសឹកណាម្នាក់ត្រូវបានទុកចោលមិនយកចិត្តទុកដាក់នោះទេ៕ អត្ថបទ៖ សូដាវណ្ណ

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm