ប្រធានាធិបតីហ្វាំងឡង់និយាយថា បទឈប់បាញ់នៅអ៊ុយក្រែន ទំនងមិនកើតឡើងមុនរដូវផ្ការីកទេ

2025/11/17 07:20:00 pm        152

ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ជឿជាក់ថា បទឈប់បាញ់ក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនទំនងជាមិនអាចសម្រេចបានមុនរដូវផ្ការីកទេ ហើយលោកនិយាយថា សម្ព័ន្ធមិត្តអឺរ៉ុបត្រូវតែបន្តគាំទ្រទីក្រុងគីវ ទោះបីជាមានរឿងអាស្រូវពុករលួយថ្មីៗនេះក៏ដោយ។ 

លោក Stubb បាននិយាយថា រូបលោកពុំមានសុទិដ្ឋិនិយមខ្លាំងពេកទេ អំពីការសម្រេចបានបទឈប់បាញ់ ឬការចាប់ផ្តើមចរចាសន្តិភាព យ៉ាងហោចណាស់នៅឆ្នាំនេះ។

លោកជឿជាក់ថា ដើម្បីនាំមកនូវសន្តិភាពដល់អ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំអឺរ៉ុប ត្រូវតែដាក់សម្ពាធអតិបរមាលើរុស្ស៊ី និងលើមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin ដើម្បីបង្ខំឱ្យមានការផ្លាស់ប្តូរការគិតជាយុទ្ធសាស្ត្ររបស់រុស្ស៊ី។

លោកថា លោក Putin ជាទូទៅចង់បដិសេធឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយគោលបំណងទាំងនេះមិនបានផ្លាស់ប្តូរទេ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជិតបួនឆ្នាំមកនេះ។  

លោក Stubb បានគូសបញ្ជាក់ពីបញ្ហាសំខាន់ៗចំនួនបីនៅលើផ្លូវឆ្ពោះទៅរកបទឈប់បាញ់ គឺ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ការកសាងសេដ្ឋកិច្ចរបស់អ៊ុយក្រែនឡើងវិញ និងសម្រេចបាន ការយល់ដឹងមួយចំនួន អំពីការអះអាងសិទ្ធិលើទឹកដី។  

លោក Sergey Kislitsa អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានប្រាប់សារព័ត៌មាន The Times កាលពីថ្ងៃអង្គារសប្ដាហ៍មុនថា ទីក្រុងគីវ បានបោះបង់ចោល ការចរចាដោយផ្ទាល់ជាមួយទីក្រុងមូស្គូ បន្ទាប់ពីការចរចាបីជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ដោយសារមើលឃើញមានវឌ្ឍនភាពតិចតួចពេក។ មិនមានកិច្ចប្រជុំ ណាមួយកើតឡើងឡើយ ចាប់តាំងពីចុងខែកក្កដា មក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm