អ្នកជំនាញ៖កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី ចិន និងអ៊ីរ៉ង់ ដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់

2025/11/17 09:25:51 pm        129

អ្នកជំនាញរុស្ស៊ីម្នាក់ បានប្រាប់សារព័ត៌មាន TASSថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី ចិន និងអ៊ីរ៉ង់ គឺជាធាតុផ្សំសំខាន់នៃកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយស្ថានការណ៍ជុំវិញសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Anton Khlopkov នាយកមជ្ឈមណ្ឌលសិក្សាថាមពល និងសន្តិសុខ បាននិយាយថា៖«ប្រហែលជារឿងសំខាន់បំផុតមួយ នៅក្នុងស្ថានភាពបច្ចុប្បន្ន គឺកិច្ចសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ មូស្គូ និងប៉េកាំង។ កិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងនេះ កំពុងតែមាននិរន្តរភាពកាន់តែខ្លាំងឡើង ព្រោះវាច្បាស់ណាស់ថា ទាំងទីក្រុងមូស្គូ ឬទីក្រុងតេអេរ៉ង់ ឬទីក្រុងប៉េកាំង មិនអាចទទួលយកការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសអឺរ៉ុប ក្នុងការរំលោភច្បាប់អន្តរជាតិ ដើម្បីបញ្ជាក់ថា ខ្មៅគឺជាសនោះទេ។

យោងតាមលោក Khlopkov ស្ថានភាពបច្ចុប្បន្នតម្រូវឲ្យមានវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយវិបត្តិយូរអង្វែងជុំវិញសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប មិនទាន់ត្រៀមខ្លួនសម្រាប់រឿងនោះទេ។ លោកបានកត់សម្គាល់ថា៖«ទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប ប្រហែលជាត្រូវការពេលវេលា ដើម្បីមើលឃើញថា ពួកគេត្រូវការកែប្រែជំហររបស់ពួកគេ និងបង្ហាញពីភាពបត់បែន ដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មី»។

កិច្ចចរចានុយក្លេអ៊ែរចំនួន ៥ជុំ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ មិនបានផ្តល់លទ្ធផលអ្វីទេ ចំពេលមានប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នៅថ្ងៃទី ២៣ ខែកញ្ញា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានថ្លែងថា កិច្ចចរចាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក មិនបំពេញតាមផលប្រយោជន៍ជាតិរបស់ប្រទេសខ្លួនទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm