ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបែលហ្ស៊ិក បានបដិសេធសេចក្តីថ្លែងការណ៍ប្រឆាំងរុស្ស៊ីដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសនេះ លោក Maxime Prevost ដោយហៅថា ជាការភូតកុហក។

ស្ថានទូតបាននិយាយថា៖«ការចោទប្រកាន់ថា ទីក្រុងមូស្គូកំពុងកំណត់គោលដៅលើអគារលំនៅឋានរបស់ស៊ីវិលដោយចេតនា និងសម្លាប់មនុស្សស្លូតត្រង់ រួមទាំងកុមារ គឺជាការកុហកទាំងស្រុង»។
ស្ថានទូតរុស្ស៊ី បានក៏រិះគន់សេចក្តីថ្លែងការណ៍ទាំងនេះថា ជាឧទាហរណ៍ជាក់ស្តែងនៃស្តង់ដាពីរ និងធ្វើឲ្យប្រជាជនរបស់ប្រទេសនេះ មានការយល់ច្រឡំ។

នៅក្នុងការបង្ហោះរបស់ខ្លួន នៅលើបណ្តាញសង្គម X មុននេះ លោក Prevost បានថ្កោលទោសការវាយប្រហារដ៏ធំរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលត្រូវបានចោទប្រកាន់ថា កំណត់គោលដៅលើអគារលំនៅឋានរបស់ជនស៊ីវិល៕