ក្រុមបាតុករបានមកប្រមូលផ្តុំគ្នានៅទីក្រុង Charlotte រដ្ឋណស្ស ខារ៉ូឡៃណា(North Carolina) កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា បន្ទាប់ពីភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៨១ នាក់ ជាផ្នែកមួយនៃការបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ក្រោមរដ្ឋបាលរបស់លោក Trump។

យោងតាម លោក Gregory Bovino មន្ត្រីល្បាតព្រំដែនជាន់ខ្ពស់បាននិយាយថា ការឆ្មក់បង្ក្រាបដែលបានធ្វើឡើងដោយកងកម្លាំងល្បាតព្រំដែន អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិក (ICE) បានធ្វើឡើង រយៈពេលប្រាំម៉ោង។
ក្រុមអ្នកតវ៉ា និងក្រុមសិទ្ធិជនអន្តោប្រវេសន៍ បានរិះគន់យុទ្ធសាស្ត្រអនុវត្តដ៏ចម្រូងចម្រាស់របស់រដ្ឋបាល លោក Trump ដោយចោទប្រកាន់ភ្នាក់ងារពីការរើសអើងជាតិសាសន៍ និងកំណត់គោលដៅលើមនុស្សដោយមិនរើសអើងនៅក្នុងសង្កាត់ដែលត្រូវបានល្បាតយ៉ាងតឹងរ៉ឹង។

ក្រុមបាតុករបានមកប្រមូលផ្តុំគ្នានៅទីក្រុង Raleigh និងទីក្រុង Charlotte កាលពីចុងសប្តាហ៍ ដោយគ្រវីស្លាក និងស្រែកប្រឆាំងនឹងការនិរទេស ដែលពួកគេនិយាយថាកំពុងធ្វើឱ្យមានការភ័យខ្លាចនៅក្នុងសហគមន៍ជនអន្តោប្រវេសន៍។