កម្ពុជា ត្រៀមប្ដឹងទៅ ៣ស្ថាប័ន ករណីកងកម្លាំងប្រដាប់អាវុធថៃ ៧នាក់ រំលោភបូក លើនារីពលករកម្ពុជា

2025/11/17 10:35:21 pm        1.8 K

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាន ចេញសារបញ្ជាក់ករណីក្រុមទាហានថៃ រំលោភយុវតីខ្មែរ និង​ចំណាត់​ការ​បន្ទាន់​របស់កម្ពុជា ដោយកម្ពុជា ត្រៀមប្ដឹងទៅ ៣ស្ថាប័នខាងថៃ និងអន្តរជាតិ ដើម្បីរកយុត្តិធម៌ ករណី​កង​កម្លាំងប្រដាប់អាវុធថៃ ៧នាក់ រំលោភបូក។

លោកបណ្ឌិត ទូច សុឃៈ លើកឡើងបន្តថា ជានីតិវិធី ជាវិធានការរបស់កម្ពុជា ទី១ អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាលជាតិក្រសួងមហាផ្ទៃនឹងធ្វើបណ្ដឹង ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ ទី២ គឺ​ធ្វើ​បណ្ដឹងតវ៉ាតាមរយៈទូតរបស់ថៃ ទី៣ ធ្វើបណ្ដឹងតវ៉ាតាមរយៈអង្គការអន្តរជាតិ ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ថៃ តាមចាប់ជនល្មើសយកមកអនុវត្តទោស ផ្តល់យុត្តិធម៌ដល់ នារីពលករខ្មែរ ដែលយើង​មិន​អាច​ទទួល​យកដាច់ខាតចំពោះអំពើអមនុស្សធម៌ បាត់បង់ភាពជាមនុស្ស អំពើស្មោគ​គ្រោក​នេះ​ជា​ដាច់​ខាត ដែលមិនមែនសម្រាប់តែប្រជាពលរដ្ឋខ្មែរទេ ទោះជាតិសាសន៍​ណា​ក៏​ដោយ​ក៏​មិន​អាច​ទទួល​យ​កបា​ននូវអំពើដ៏ថោកទាបនេះជាដាច់ខាត។ យើងទទូចឱ្យសមត្ថកិច្ចរបស់ថៃត្រូវតែស្វែងរកចាប់ខ្លួនជនទាំង ៧នាក់ និងអ្នកពាក់ព័ន្ធទាំងអស់នេះ យកមកផ្ដន្ទាទោសឱ្យបានជាដាច់ខាត ហើយប្រកាសជាសាធារណៈ ឱ្យប្រជាជនថៃ ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងពិភពលោកបានដឹងថា ខ្លួន (ថៃ) បានចាត់ការលើជនល្មើសដែលជាកងកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន (ថៃ) ពិតមែន។

លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា ករណីធ្វើបាបពលករខ្មែរ និងចាប់រំលោកនារីខ្មែរ ពិតជាកើតមានឡើងមែន នៅពេលពលករខ្មែរចាកចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជា ប៉ុន្តែហេតុការណ៍កើតឡើងនៅពេលពលករខ្មែរស្ថិតនៅលើទឹកដីថៃនៅឡើយ។ ពលករខ្មែរជាង ១០នាក់ ដែលមានតែ នារីម្នាក់នោះទេ។ ខាងកម្លាំងប្រដាប់អាវុធថៃបានបំបែក ពលករជា ២ក្រុម ១ក្រុម គឺប្អូនស្រីតែម្នាក់ និង ១ក្រុមទៀតគឺបុរសសុទ្ធ។ ឱកាសនោះហើយ ដែលកម្លាំងប្រដាប់អាវុធថៃបានប្រព្រឹត្តបទល្មើសដ៏ស្មោកគ្រោក និងបាត់បង់ភាពជាមនុស្ស ដោយបានចាប់រំលោភបូកចំនួន ៧នាក់ទៅលើ ពលករនារីខ្មែរម្នាក់។

លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ពេលមកដល់កម្ពុជាវិញ ប្អូនស្រីក៏បានស្ទុះស្ទាមកកាន់ស្នងការដ្ឋានខេត្តបាត់ដំបង ដាក់ពាក្យប្ដីស្វែងរកយុត្តិធម៌។ ស្នងការដ្ឋានខេត្តបាត់ដំបង បានយកចិត្តទុកដាក់ជាទីបំផុតក្នុងការទទួលពាក្យប្ដឹង ព្រមទាំងគាំពារផ្នែកផ្លូវចិត្តផ្លូវកាយផ្សេងៗដល់ប្អូនស្រី។ អគ្គស្នងការដ្ឋាននគរបាលជាតិចំណុះក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារជំនាញដឹកនាំដោយ អគ្គស្នងការរងជំនាញទទួលផែនផ្សេងៗចុះមកសហការជាមួយ ស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីធ្វើការងារជំនាញ ការងារបច្ចេកទេស ការងារកសាងឯកសារ ឬប្រមូលភស្តុតាងឱ្យបានមូល ដែលឥឡូវក្រុមការងារមិនទាន់បញ្ចប់ការបំពេញការងារជំនាញ ទៅលើករណី រំលោភបូកពីកម្លាំងប្រដាប់អាវុធថៃ ដែលបាត់បង់ភាពជាមនុស្ស មកលើប្អូនស្រីដែលជាជនជាតិខ្មែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដែរ ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមជាមួយភរិយា បានឆ្លៀតចូលសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកទង្វើបំពាននេះ គឺជាទង្វើស្មោកគ្រោក ដែលអគ្គស្នងការនគរបាលជាតិកំពុងចាត់វិធានការណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលករខ្មែរដែលចង់ត្រឡប់មកប្រទេសកម្ពុជាវិញ សូមជូនដំណឹងដល់សាច់ញាតិ ឬទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីរៀបចំពេលវេលា ជូនដំណឹងច្បាស់លាស់សម្រួលដល់ពួកគាត់ អាចត្រឡប់មកវិញដោយសុវត្ថិភាព និង ត្រូវប្រុងប្រយ័ត្នការធ្វើដំណើរតែម្នាក់ឯង សូមធ្វើដំណើរជាក្រុម ជៀសវាងក្រុមជ្រុលនិយមថៃធ្វើបាបក្រោមរូបភាពអមនុស្សធម៌ណាមួយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm