តាមរយៈការបិទផ្លូវសេដ្ឋកិច្ច និងការវាយប្រហារលើក្បួនរថយន្តដឹកប្រេងឥន្ធនៈ ក្រុមសកម្មប្រយុទ្ធ JNIM បានធ្វើខ្លួនវាក្លាយជាសត្រូវដ៏សំខាន់របស់របបយោធាម៉ាលី ដោយធ្វើឲ្យរដ្ឋាភិបាលកណ្តាលរបស់ប្រទេសចុះខ្សោយ តាមរបៀបដែលមិនធ្លាប់មានពីមុនមក។
យោងតាមអង្គការសហប្រជាជាតិ ក្រុមដែលមានទំនាក់ទំនងជាមួយអាល់កៃដា ដើម្បីគាំទ្រសាសនាឥស្លាម និងមូស្លីម ដូចដែលវាត្រូវបានគេស្គាល់ជាផ្លូវការ គឺជា «ការគំរាមកំហែងដ៏សំខាន់បំផុត នៅក្នុងតំបន់ Sahel»។

ប៉ុន្តែតើក្រុមនេះចង់បានអ្វី ហើយអ្នកណានៅពីក្រោយក្រុមនេះ?
JNIM ដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងសកម្មនៅទូទាំងតំបន់ Sahel ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១៧ នៅពេលដែលក្រុមសកម្មប្រយុទ្ធជាច្រើន បានបញ្ចូលគ្នា រួមទាំងក្រុម Katiba Macina ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។
ប្រធានក្រុមនេះ គឺលោក Iyad Ag Ghaly គឺជាមេដឹកនាំជនភាគតិច Tuareg មកពីតំបន់ Kidalនៃ ប្រទេសម៉ាលី នៅជិតព្រំដែនអាល់ហ្សេរី។
ពិតជាមានការពិបាក ក្នុងការប៉ាន់ប្រមាណចំនួនយុទ្ធជននៅក្នុងក្រុម JNIM ប៉ុន្តែយោងតាមវិទ្យាស្ថានស្រាវជ្រាវ Timbuktu ដែលមានមូលដ្ឋាននៅទីក្រុងដាក តំបន់ Katiba Macina ក្រុមនេះ មានយុទ្ធជនចន្លោះ ពី ៥.០០០ ទៅ ៨.០០០ នាក់៕
