UNSC នឹងបោះឆ្នោត ស្ដីពីផែនការហ្កាហ្សារបស់លោក Trump ក្នុងការពង្រាយកម្លាំងអន្តរជាតិ

2025/11/17 10:50:20 pm        62

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងបោះឆ្នោតនៅថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះ ស្ដីពីសេចក្ដីសម្រេចព្រាងរបស់សហរដ្ឋអាមេរិក ដែលជំរុញដល់ផែនការសន្តិភាពតំបន់ហ្កាហ្សារបស់លោក Donald Trump ជាពិសេសការដាក់ពង្រាយកងកម្លាំងអន្តរជាតិ ខណៈដែលក្រុងវ៉ាស៊ីនតោនព្រមានថា ការខកខានមិនមានវិធានការ អាចនាំទៅរកការប្រយុទ្ធគ្នាជាថ្មី។

សេចក្តីព្រាងដែលត្រូវបានកែសម្រួលជាច្រើនដង ដោយសារការចរចាដ៏មានហានិភ័យខ្ពស់ «គាំទ្រ» ផែនការនេះ ដែលអនុញ្ញាតឲ្យមានបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា នៅក្នុងដែនដីប៉ាឡេស្ទីនដែលរងគ្រោះដោយសង្រ្គាម។ តំបន់ហ្កាហ្សាស្ទ្រីបត្រូវបានធ្វើឲ្យក្លាយទៅជាទីនៃគំនរថ្មបាក់បែកដោយភាគច្រើន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេល ២ឆ្នាំ។

កំណែចុងក្រោយបំផុតនៃឯកសារដែលត្រូវបានមើលឃើញដោយសារព័ត៌មាន អនុញ្ញាតឲ្យបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិ (ISF) ដែលនឹងធ្វើការជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប និងនគរបាលប៉ាឡេស្ទីនដែលទើបត្រូវបានបណ្តុះបណ្តាលថ្មី ដើម្បីជួយធានាដល់តំបន់ព្រំដែន និងធ្វើឲ្យគ្មានយោធា នៅតំបន់ហ្កាហ្សាស្ទ្រីប។

ISF ក៏នឹងធ្វើការលើ «ការរំសាយអាវុធជាអចិន្ត្រៃយ៍ពីក្រុមប្រដាប់អាវុធមិនមែនរដ្ឋ» ការពារជនស៊ីវិល និងការធានាច្រករបៀងជំនួយមនុស្សធម៌។ លើសពីនេះ វានឹងអនុញ្ញាតឲ្យមានការបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដែលជាស្ថាប័នគ្រប់គ្រងអន្តរកាល សម្រាប់តំបន់ហ្កាហ្សា ដែលលោក Trump នឹងធ្វើជាប្រធាន ដោយមានអាណត្តិរហូតដល់ចុងឆ្នាំ២០២៧។ ហើយអ្វីដែលសំខាន់នោះ គឺថា មិនដូចសេចក្តីព្រាងមុនៗឡើយ កំណែចុងក្រោយបង្អស់ លើកឡើងអំពីការមានរដ្ឋប៉ាឡេស្ទីន នាពេលអនាគត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm