វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ឆ្នាំ ២០២៥

2025/11/17 10:52:35 pm        147

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីស្ដាប់នូវបញ្ហាប្រឈម សំណូមពរ និងដោះស្រាយនូវសំណើរ ដែលជាតម្រូវការចំបាច់នានារបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលរៀបចំធ្វើឡើងនៅបរិវេណរមណីយដ្ឋានទំនប់៩៥ នាព្រឹកថ្ងៃទី១៧ ខែ វិឆ្ឆិកា ឆ្នាំ២០២៥។

មានប្រសាសន៍បើកអង្គវេទិកា ឯកឧត្តម ប្រាក់ សុវណ្ណ បានអោយដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យមានការប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋ តំណាងអង្គការសមាគម និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទ ពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តព្រះវិហារ ប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ដូច្នេះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាឱកាសនេះ គឺមានសារៈសំខាន់បំផុត ដែលនឹងលើកឡើងនូវមតិយោបល់ សំណើសំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អ ដល់ការអភិវឌ្ឍមូលដ្ឋាន នៃខេត្តព្រះវិហារ នេះឲ្យបានផុសផុល ព្រោះយើងទាំងអស់គ្នាចង់បាននូវ ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងសង្កាត់ឲ្យបានកាន់តែ ល្អប្រសើរឡើង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ក៏បានជម្រាបជូនអំពីរបាយការណ៍ស្តីពី សមិទ្ធផល សម្រេចបានក្នុងខេត្តព្រះវិហារ បញ្ហាប្រឈម នាឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ត និងបទបង្ហាញពីសកម្មភាពអាទិភាព និងកម្មវិធីវិនិយោគនៅក្នុងឆ្នាំបន្ទាប់ទៀត។ ឯកឧត្តមបានបន្តទៀតថា គ្រប់លទ្ធផលសកម្មភាពទាំងអស់មានការវិវត្ត និងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងលើវិស័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ជារួមរាល់ការរីកចម្រើនទាំងនេះ ដោយសារមានការ ដឹកនាំដ៏ឃ្លៀសវៃប្រកប ដោយគតិបណ្ឌិត ពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ និងមានការ ដឹកនាំផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ព្រមទាំង មានការចូលរួមសហការគ្នាអនុវត្ត បានល្អប្រសើរតាមផ្នែក និងជំនាញរៀងៗខ្លួន ពីអាជ្ញាធរមូលដ្ឋាន គ្រប់ មន្ទីរ អង្គភាពជុំវិញខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន។

តាមរយៈការសម្របសម្រួលវេទិកានាព្រឹកនេះ យើងសង្កេតឃើញថា ដំណើការនៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការ ចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ អង្គការ សមាគម សាសនា តំណាងគណៈ កម្មការនានា បាននាំគ្នាចូលរួមយ៉ាងសកម្ម បញ្ចេញមតិយោបល់យ៉ាងផុសផុល ដែលទាក់ទងទៅ និងបញ្ហាមួយចំនួនដូចជា ផ្លូវ ស្ពាន បរិស្ថាន ប្រជាការពារ ដីធ្លី សន្តិសុខ និងបញ្ហាតម្លៃស្រូវជាដើម។ អង្គវេទិកាបានធ្វើការឆ្លើយតប និងបកស្រាយបំភ្លឺសំណួរ សំណូមពរដែលបានលើកឡើង ចំពោះសំណួរ និងសំណូមពរដែលនៅសល់ និងយកទៅពិភាក្សាដោះស្រាយ ជាមួយជំនាញពាក់ព័ន្ធជាបន្តទៀត។

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm