ភ្នំពេញ​ហ្គា​ឡាក់​ស៊ី និង​កំពង់ចាម​ចែក​គ្នា ១​ពិន្ទុ​ម្នាក់​នៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​សប្ដាហ៍​ទី​២

2022/02/16 05:54:26 pm        163

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២២ បាន​ឈានដល់​ការប្រកួត​ជម្រុះ​តាម​ពូ​ល​សប្ដាហ៍​ទី​២ ហើយ ខណៈ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី និង​ខេត្តកំពង់ចាមបាន​ត្រឹម​ចែកគ្នា ១​ពិន្ទុ​ម្នាក់ក្រោយ​ប្រកួត​ស្មើគ្នា ១-១ នៅ​ទីលាន​វិទ្យាល័យ​ព្រះសីហនុកាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ម្សិលមិញ។​

​ជំនួប​សប្ដាហ៍​ទី​២ រវាង​ក្រុម​ទាំងពីរបាន​បំប៉ោង​សំណាញ់​ទី​គ្នា ១​គ្រាប់​ម្នាក់តាំងពី​វគ្គ​ទី​១ ខណៈ​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​ព្យាយាម​ស្វែងរក​គ្រាប់​បាល់​បន្ថែម តែ​ធ្វើ​មិនបាន​សម្រេច។ ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះបានធ្វើ​ឲ្យ​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីឈរ​កំពូល​តារាង​ពូ​ល​ B ​ជា​បណ្ដោះអាសន្នដោយមាន ៤​ពិន្ទុក្រោយ​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ ១ និង​ស្មើ ១ ខណៈ​ខេត្តកំពង់ចាមទើប​រកបាន ១​ពិន្ទុ​ដំបូង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រកួត​បើកឆាក​ចាញ់​ខេត្តកណ្ដាល ២-១។​ ​ដោយឡែក​លទ្ធផល ៣​គូ​ផ្សេងទៀត រួមមាន​ខេត្តស្វាយរៀងបានទទួល ៣​ពិន្ទុ​ដំបូង ក្នុង​ពូ​ល​ B ​ក្រោយ​យកឈ្នះ​ខេត្តកណ្ដាលដោយ​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង។

ជ័យជម្នះ​នេះធ្វើ​ឲ្យ​ខេត្តស្វាយរៀងឈរ​លេខ​រៀង​ទី​២ បណ្ដោះអាសន្នដោយមាន ៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ខេត្តកណ្ដាល​ដែរ បន្ទាប់ពី​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ​១ និង​ចាញ់ ១ ដូចគ្នា។​ ​រីឯ​លទ្ធផល​ក្នុង​ពូ​ល​ A ​ខេត្ត​កែបបាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តតាកែវ ២-១ នៅ​ទីលាន​វិទ្យាល័យ សុខ អាន ព្រៃ​សណ្ដែក ស្របពេល​ខេត្តកំពង់ស្ពឺបាន​ត្រឹម​ចែកគ្នា ១​ពិន្ទុ​ជាមួយ​ខេត្ត​ព្រះសីហនុក្រោយ​ប្រកួត​ស្មើគ្នា​១-១ នៅ​ទីលាន​វិទ្យាល័យ​ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន​ព្រះសីហនុកំពុង​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល​បណ្ដោះអាសន្នដោយមាន ៤​ពិន្ទុតាម​ពីក្រោយ​ខេត្ត​កែបដែល​ទើប​រកបាន ៣​ពិន្ទុ​ពី​ការប្រកួត​ដំបូង​របស់ខ្លួន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        22
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        98
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm