បំណាក់ដី នៅកោះជ្វាកណ្តាលរបស់ឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្សយ៉ាងតិច ១៨នាក់ស្លាប់ ខណៈរាប់សិបនាក់បាត់ខ្លួន

2025/11/17 11:05:36 pm        177

អាជ្ញាធរ នៅថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា បំណាក់ដែលបង្កឡើងដោយទឹកភ្លៀង នៅក្នុងតំបន់ចំនួន២ ក្នុងខេត្តជ្វាកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន បាននាំឲ្យមានការស្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ ខណៈប្រតិបត្តិការរុករកកំពុងបន្តមាន។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បានឲ្យដឹងថា បំណាក់ដីនៅក្នុងទីក្រុង Cilacap កាលពីសប្តាហ៍មុនបានកប់ផ្ទះសម្បែងរាប់សិបខ្នង នៅក្នុងភូមិ Cibeunying។ ស្ថាប័ននេះបានបញ្ជាក់បន្ថែមថា កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងប្រឈមនឹងការលំបាក ខណៈដែលមនុស្សត្រូវបានកប់ក្នុងជម្រៅពី ៣ ទៅ ៨ម៉ែត្រ។

លោក M Abdullah ប្រធានផ្នែករុករក និងជួយសង្គ្រោះក្នុងតំបន់ បានប្រាប់ថា បំណាក់ដីនៅទីក្រុង Cilacap បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៦នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន។ រូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយ KompasTV បានបង្ហាញឲ្យឃើញនៅថ្ងៃចន្ទនេះ នូវគ្រឿងចក្រអេស្កាវ៉ាទ័រ ដែលត្រូវបានដាក់ពង្រាយ ដើម្បីជីកកកាយដី នៅទីក្រុង Cilacap។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ដោយឡែក មនុស្ស ២នាក់ បានបាត់បង់ជីវិត ហើយ ២៧នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានបំណាក់ដីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅក្នុងតំបន់ Banjarnegara ក្នុងខេត្តជ្វាកណ្ដាល។ ទីភ្នាក់ងារបានបន្ថែមថា ផ្ទះសម្បែងរហូតដល់ទៅ ៣០ខ្នង ព្រមទាំងកសិដ្ឋានផងដែរ បានរងការខូចខាត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm