ក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ (PKK) បានអះអាងនៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួន បានដកចេញពីតំបន់ព្រំដែនសំខាន់មួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាការសម្រេចចិត្តមួយ ដែលមានគោលបំណងជំរុញដំណើរការសន្តិភាព ជាមួយប្រទេសទួរគី។
ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គិតត្រឹមល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា កងកម្លាំងរបស់យើង នៅក្នុងតំបន់ Zap ត្រូវបានដកចេញ ដោយពណ៌នាថា ជា«ការរួមចំណែកជាក់ស្តែងដ៏សំខាន់» ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារទំនាក់ទំនងជាមួយទីក្រុងអង់ការ៉ាឡើងវិញ៕

