ប្រភពមួយនៅក្នុងក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់មិនបានច្រានចោលការកើតឡើងវិញនៃជម្លោះជាមួយអ៊ីស្រាអែលទេ។
ប្រភពនេះ បានប្រាប់អ្នកសារព័ត៌មានថា៖«ជាធម្មតា លទ្ធភាពបែបនេះ ពិតជាកើតមាន ប៉ុន្តែវាពិបាកក្នុងការនិយាយថា វាមានកម្រិតខ្ពស់ប៉ុនណានោះ។ អ៊ីរ៉ង់បានរៀនមេរៀនពីសង្គ្រាម ១២ថ្ងៃ រួចហើយ។

ទោះជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា ភាគីម្ខាងទៀត ប្រាកដជាបានរៀនមេរៀនផងដែរ។ លោកបានបញ្ជាក់ថា៖«ពួកគេគួរតែយល់ថា ក្នុងករណីមានការវាយប្រហារថ្មី ស្ថានភាពដូចគ្នា នឹងត្រូវបានធ្វើឡើងម្តងទៀត ប៉ុន្តែនេះនឹងមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ទីក្រុងតេអេរ៉ង់នោះទេ»៕
