គិតត្រឹមថ្ងៃទី១៧ វិចកឆិកានេះ កម្ពុជា-ថៃ បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ លើដីជាក់ស្តែងបានចំនួន ៩៤ បង្គោល។
ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ បើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន ៩៤ បង្គោល លើផែនការសរុប ១៦៦ បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។
ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ននេះឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕






