នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ប្រាប់ថា មាននាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holand ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ០៦:២០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
មនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ១.៨៥០នាក់ ស្រី ៩៩២នាក់ (៤៣សញ្ជាតិ) និងនាវិកចំនួន ៨០៤នាក់ ស្រី ១៥៦នាក់ (៣៩សញ្ជាតិ) ចំនួនភ្ញៀវដែលមានច្រើនជាងគេគឺ USA, AUS និង CANADA ។ នាវានេះ បានធ្វើដំណើរទេសចរណ៍មកពីប្រទេសវៀតណាម នឹងបន្ត្ដំណើរទេសចរណ៍អន្តរជាតិទៅប្រទេស ថៃ នៅយប់ថ្ងៃ ខែ ឆ្នាំដដែល ។
