គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថៃជាប្រទេសការពារឧក្រិដ្ឋជនប្រសិនបើមិនចាត់វិធានការទៅលើទាហានខ្លួន៧នាក់ ដែលរំលោភស្រ្តីខ្មែរ

2025/11/18 05:19:51 pm        213

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដល់ទាហានឈុតខ្មៅថៃចំនួន៧នាក់ ដែលបានប្រព្រឹត្តអំពើស្មោគគ្រោក ដោយបានរំលោភទៅលើយុវតីខ្មែរម្នាក់យ៉ាងឃោរឃៅកាលពីកន្លងទៅថ្មីៗនេះ ហើយប្រសិនបើភាគីថៃមិនដោះស្រាយបញ្ហានេះជាបន្ទាន់ និងរកយុត្តិធម៌ដល់ជនរងគ្រោះទេនោះ មានន័យថាប្រទេសថៃ គ្មានច្បាប់ទម្លាប់ និងជាប្រទេសដែលការពារឧក្រិដ្ឋជន។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានចេញនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឃោរឃៅរបស់ទាហានឈុតខ្មៅថៃ៧នាក់ ដែលបានរំលោភទៅលើយុវតី ដែលជាពលករខ្មែរម្នាក់ ហើយសូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចថៃ ចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមពីនេះគ.ស.ម.ក. ក៏សូមសហគមន៍អន្តរជាតិមេត្តា ជួយជំរុញដល់ភាគីថៃឲ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃគោរពតាមកាតព្វកិច្ច របស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សងន្តរជាតិជាធរមាន។

គ.ស.ម.ក. បានសង្កត់ធ្ងន់ថា«ប្រសិនបើប្រទេសថៃមិនដោះស្រាយករណីនេះឲ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ»។

គណៈកម្មាសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ផងដែរថា ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង ហើយគ.ស.ម.ក.សូមថ្កោល ទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាជនកម្ពុជា ដែលមានលក្ខណៈ ព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិ។

គ.ស.ម.ក.ក៏បានរៀបរាប់ផងដែរអំពើរបស់ភាគីថៃ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការ បង្ករអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ។ បន្ទាប់មកការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំ ឡេង ដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវ កាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្រ្តី កុមារ ជនមានពិការភាព និងអ្នកជំងឺជាដើម។

បន្ថែមពីនេះកងទ័ពកម្ពុជាចំនួន១៨នាក់កំពុងស្ថិតនៅក្រោមការឃុំខ្លួនដោយខុសច្បាប់ពីសំណាក់ យោធាថៃ។ ថ្ងៃទី១២ ខែវិច្ឆិកា ទាហានថៃបើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើប្រជាជនកម្ពុជា ស្លូតត្រង់ បណ្តាលឲ្យស្លាប់ និងរងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទាំង យប់។ ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុកជាស្រ្តីខ្មែរម្នាក់ អាយុ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃ ៧នាក់ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ។ គ.ស.ម.ក. «សូមថ្កោលអំពើគួរឲ្យស្អប់ខ្ពើមនេះ និងសូំគូសបញ្ជាក់ថាការផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង»៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm