ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក Simon Stiell កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បានជំរុញឱ្យរដ្ឋមន្ត្រី បង្កើនល្បឿនចរចានៅឯកិច្ចពិភាក្សា COP30 ក្នុងប្រទេសប្រេស៊ីល ដោយប្រទេសនានា បានបែងចែកលើបញ្ហាសំខាន់ៗដែលមានរយៈពេលនៅសល់ប្រាំថ្ងៃទៀតក្នុងសន្និសីទដ៏ធំនេះ។ លោក Stiell បាននិយាយក្នុងការជួបប្រជុំនេះថា «មានការងារច្រើននៅខាងមុខសម្រាប់រដ្ឋមន្ត្រី និងអ្នកចរចា។ ខ្ញុំសូមជំរុញអ្នកឲ្យឈានដល់បញ្ហាដែលលំបាកបំផុតធ្វើឲ្យបានលឿន»។

លោកនិយាយថា «យើងពិតជាមិនអាចខ្ជះខ្ជាយពេលវេលាលើការពន្យារពេលជាយុទ្ធសាស្ត្រ នោះទេ»។ រដ្ឋមន្ត្រីរដ្ឋាភិបាល មកពីជុំវិញពិភពលោកបានចាប់ផ្តើមមកដល់ទីក្រុង Belem ដើម្បីចរចា និងព្យាយាមបំបែកភាពជាប់គាំងខណៈដែលកិច្ចចរចានៅសប្តាហ៍ទីពីរ និងចុងក្រោយ ចាប់ផ្តើម។

បញ្ហាចំនួនបីកំពុងរារាំងវឌ្ឍនភាព បន្ទាប់ពីកិច្ចពិភាក្សាមួយសប្តាហ៍នៅទីក្រុងព្រៃអាម៉ាហ្សូន ដែលប្រទេសចិន ឥណ្ឌា និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតចង់ឱ្យ សន្និសសីទ COP30 អនុម័តសេចក្តីសម្រេចប្រឆាំងនឹងរបាំងពាណិជ្ជកម្មឯកតោភាគី ជាការជីកកកាយចំពោះ «ពន្ធកាបូន» របស់សហភាពអឺរ៉ុបលើការនាំចូលផលិតផលដែលបំភាយកាបូនខ្ពស់ ដូចជាដែកថែប អាលុយមីញ៉ូម និងជី។