ប្លុកអឺរ៉ុប ប្ដេជ្ញាការពារបែលហ្ស៊ិក ពីការសងសឹក ជុំវិញផែនការប្រើទ្រព្យបង្កករបស់រុស្ស៊ី ទៅជួយអ៊ុយក្រែន

2025/11/18 07:16:30 pm        107

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទ (១៧ វិច្ឆិកា) បានប្តេជ្ញាស្វះស្វែងរក "វិធានការការពារផ្លូវច្បាប់បន្ថែមទៀត" សម្រាប់បែលហ្ស៊ិក ដើម្បីធានាថា ទីក្រុងព្រុចសែលនឹងមិនមែនជាអ្នករងគ្រោះពីលទ្ធភាពនៃការសងសឹករបស់វិមានក្រឹមឡាំង ប្រសិនបើសហភាពអឺរ៉ុប សម្រេចប្រើទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបង្កក ដើម្បីផ្តល់មូលនិធិឱ្យអ៊ុយក្រែន។

បណ្ដាមេដឹកនាំប្លុកអឺរ៉ុប បានព្រមព្រៀងគ្នាក្នុងជំនួបកំពូលមួយកាលពីខែតុលា ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់របស់អ៊ុយក្រែន សម្រាប់ពេល ២ឆ្នាំខាងមុខ ប៉ុន្តែបានរារែកលើផែនការប្រើទ្រព្យបង្កករបស់រុស្ស៊ី ដើម្បីផ្តល់កម្ចី ១៤០ពាន់លានអឺរ៉ូ ដល់ទីក្រុងគីវ ដោយសារតែក្ដីបារម្ភរបស់បែលហ្ស៊ិក។

បែលហ្ស៊ិក បានបដិសេធមិនគាំទ្រសំណើនេះទេ ដោយភ័យខ្លាចការសងសឹកផ្លូវច្បាប់ពីទីក្រុងមូស្គូ និងទាមទារឱ្យរដ្ឋសមាជិកផ្សេងទៀត ចែករំលែកហានិភ័យផ្នែកច្បាប់ និងហិរញ្ញវត្ថុ។ គួរឱ្យដឹងថា បែលហ្ស៊ិក កំពុងកាន់កាប់ទ្រព្យរបស់រុស្ស៊ី ដែលត្រូវបង្កកឬមិនអាចផ្លាស់ទីបាន រហូតដល់ ២៥៨ពាន់លានអឺរ៉ូ ហើយក៏ជាកន្លែងទុកទ្រព្យបង្កកភាគច្រើនរបស់រុស្ស៊ី។

ក្នុងលិខិតមួយផ្ញើទៅរដ្ឋជាសមាជិកកាលពីថ្ងៃចន្ទ លោកស្រី von der Leyen បាននិយាយថា អ៊ុយក្រែនត្រូវការប្រាក់ ១៣៥,៧ពាន់លានអឺរ៉ូ ក្នុងពេលពីរឆ្នាំខាងមុខ ដើម្បីរ៉ាប់រងទាំងតម្រូវការយោធា និងសារពើពន្ធ។ ក្នុងអនុស្សរណៈភ្ជាប់មកជាមួយលិខិតនោះ លោកស្រីបានគូសបញ្ជាក់ពីជម្រើសចំនួន៣ សម្រាប់មូលធនអឺរ៉ុប ក្នុងការផ្តល់មូលនិធិដល់អ៊ុយក្រែន រួមមាន ជំនួយទ្វេភាគី ឥណទានរួមរបស់ប្លុក ក៏ដូចជាការប្រើទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី ដែលមិនអាចផ្លាស់ទីបាន នៅអឺរ៉ុប៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        3
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm