ប្រជាជនក្រិករាប់ពាន់នាក់ ដើរដង្ហែរក្បួនរំលឹកខួបការបះបោររបស់និស្សិតប្រឆាំងរបបយោធាឆ្នាំ១៩៧៣

2025/11/18 07:21:24 pm        73

ប្រជាជនក្រិករាប់ពាន់នាក់បានដើរដង្ហែក្បួនឆ្លងកាត់ទីក្រុង Athens កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ដើម្បីរំលឹកខួបនៃការបះបោររបស់និស្សិតដែលត្រូវបានបង្ក្រាបដោយហិង្សាក្នុងឆ្នាំ១៩៧៣ ដែលបានជួយផ្តួលរំលំរបបយោធាគ្រប់គ្រងក្នុងប្រទេសនេះ។ ការដើរដង្ហែក្បួនប្រចាំឆ្នាំទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ដែលប្រជាជនក្រិកជាច្រើន បានចោទប្រកាន់ពីការគាំទ្ររបបផ្តាច់ការយោធាឆ្នាំ ១៩៦៧-១៩៧៤ ជារឿយៗក្លាយជាចំណុចស្នូលសម្រាប់ការតវ៉ាប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាល។

នៅខាងមុខក្បួនដង្ហែកាលពីថ្ងៃច័ន្ទ យុវជនបានកាន់ទង់ជាតិប្រឡាក់ដោយឈាមរបស់និស្សិតដែលចូលរួមក្នុងការបះបោរឆ្នាំ១៩៧៣ នៅពហុបច្ចេកទេសទីក្រុង Athens ។ ពួកគេបានបង្វែរការហែក្បួននៅខាងក្រៅសភា ដើម្បីទៅគោរពដល់ជនរងគ្រោះនៃឧបទ្ទវហេតុរថភ្លើងឆ្នាំ២០២៣ ជាមហន្តរាយផ្លូវដែកដែលបានក្លាយជារូបភាពដ៏ឈឺចាប់នៃការបរាជ័យរបស់រដ្ឋ និងរដ្ឋាភិបាល។

ពួកគេបានច្រៀងចម្រៀងភ្លេងជាតិនៅពេលទៅដល់ស្ថានទូត ដែលត្រូវបានរារាំងដោយរថយន្តនគរបាលដាក់តម្រៀបជាជួរ។

នគរបាល បានដាក់ពង្រាយមន្ត្រីប្រហែល ៥.០០០ នាក់នៅក្រុង Athens ។ នគរបាល បាននិយាយថា មនុស្សជាង ៣០ នាក់ត្រូវបានឃុំខ្លួនមុនការហែក្បួន ហើយក្រោយមកទៀតមនុស្ស ១១ នាក់ត្រូវបានចាប់ខ្លួន។ ប្រជាជន បានដាក់កម្រងផ្កា និងផ្កា នៅពហុបច្ចេកទេសទីក្រុង Athens ជាកន្លែងនៃការបង្ក្រាបបង្ហូរឈាមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៧៣ នៅពេលដែលរថក្រោះរបស់កងទ័ពបានវាយលុកតាមច្រកទ្វារអគារដើម្បីបំផ្លាញការតវ៉ារបស់និស្សិត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm