Manchester City និង PSG សុទ្ធតែ​ឈ្នះ​ដូចគ្នា​ការប្រកួត​ជើងឯក​ក្លិប​កំពូល​អឺរ៉ុប​វគ្គ​ ១៦​ក្រុម​ចុងក្រោយ​

2022/02/16 06:33:20 pm        2.9 K

បាល់ទាត់៖ ក្លិប​​អង់គ្លេស Manchester City យកឈ្នះ​ក្លិប​ព័រទុយហ្កាល់ Sporting CP ៥​ទល់នឹង​០ វគ្គ ​១៦​ក្រុម​ចុងក្រោយ​ការប្រកួត​បាល់ទាត់​ជើងឯក​ក្លិប​កំពូល​អឺរ៉ុប (UEFA Champions League) ​យប់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​។​

​ជំនួប​នេះ​លេង​បានតែ​ ៧​នាទី​ទេ កីឡាករ Riyad Mahrez ស៊ុត​បញ្ចូល​ទី​ឱ្យ Man City នាំមុខ ១​ទល់នឹង​០ មុន​ពេល​ដែល​កីឡាករ Bernardo Silva ស៊ុត​គ្រាប់​ទី​២​ នាទី​ទី​១៧, កីឡាករ Phil Foden រកបាន​គ្រាប់​ទី​៣ ​នាទី​ទី​៣២ និង Silva ដដែល​បន្ថែម​គ្រាប់​ទី​៤ ​ឱ្យ​ក្រុម មុន​ចប់​តង់​ទី​១​។​ ​ការប្រកួត​នៅ​តង់​ទី​២ Man City នៅតែ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អរហូតដល់​នាទី​ទី​៥៨ កីឡាករ Raheem Sterling រកបាន​គ្រាប់​ទី​៥​ ឱ្យ​ក្រុម​។ នាទី​នៅ​សេសសល់​គ្មាន​ក្រុម​ណា​អាច​រក​គ្រាប់​បាល់​បាន​ទៀត​ទេ​។ ចប់​ការប្រកួត Man City ឈ្នះ ៥​ទល់នឹង​០​។ ជើង​ទី​២ ថ្ងៃទី​៩ ខែ​មីនា ក្លិប​ដែល​កំពុង​នាំមុខ​លី​គ​កំពូល​អង់គ្លេស Man City ទទួល Sporting វិញ​ម្តង​។​

​ថ្ងៃ​ជាមួយគ្នានេះដែរ នៅ​ទឹកដី​ទីក្រុង​ប៉ារីសប្រទេស​បារាំង ក្លិប​អ្នកមាន Paris Saint Germain ឈ្នះ​ក្លិប​អ្នកមាន​អេ​ស្ប៉ា​ញ Real Madrid ១​ទល់នឹង​០ ដោយ​គ្រាប់​បាល់​ចុង​ម៉ោងនាទី​ទី​៩០ បូក​៤ ​របស់​កីឡាករ Kylian Mbappé​។ ជើង​ទី​២ Real Madrid ត្រូវ​ទទួល PSG ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២​ នៅ​ទឹកដី Madrid៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm