អ្នកជំនាញស្រូវអង្ករ អំពាវនាវកសិករបន្ថយចំណាយថ្លៃដើមផលិត និងងាកពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងទីផ្សារ

2025/11/18 08:06:12 pm        594

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកជំនាញវិស័យស្រូវអង្ករ បាន​អំពាវ​នាវ​ដល់​ប្រជា​កសិករ​ផលិត​ផល​ស្រូវ​គួរ​តែកាត់បន្ថយថ្លៃដើមផលិត និងងាកមកដាំដុះ​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់ និងលើកកម្រិតស្តង់ដារសុវត្ថិភាពអង្ករ ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ និង​ខណៈ​រាជ​រដ្ឋាភិបាលក្នុងអាណត្តិនេះ ចង់បានគុណភាពច្រើនជាងបរិមាណ។

ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីជួយ​ទ្រទ្រង់​ដល់​ការ​ផលិត និងជំរុញឱ្យការផលិតនៅកម្ពុជាកាន់តែភាពប្រកួតប្រជែងខ្ពស់។ សកម្មភាពធំៗ ដែល​ក្រសួង​កសិកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបានដាក់ចេញ រួមមាន ការក​សាង​សហគមន៍​កសិកម្មទំនើប និងជំរុញឱ្យកសិករដាំដុះ នូវពូជស្រូវដែលមានគុណភាព ដើម្បីឆ្លើយ​តប​ទៅ​តម្រូវការនៃទីផ្សារ។

ពាក់ព័ន្ធទៅនឹងស្ថានភាពទីផ្សារតម្លៃស្រូវក្នុងពេលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រឿង​ដែលត្រូវដោះស្រាយ ទី១.កន្លែងណាដែលអត់មានអ្នកទិញ នឹងតម្រង់ទិសទៅជួយទិញ ទី២. នឹង​ការពារតម្លៃ កុំឱ្យមានការក្រឡុក​ទីផ្សារ​ឬ​ការ​ទម្លាក់​តម្លៃ​ស្រូវ​ជាដើម​ដោយ​ចេតនា​ក្នុង​ការ​យក​កេង​ចំណេញ យើងនឹងធ្វើការងារនេះគ្រប់ទីកន្លែង ទី៣.នឹងបន្តពង្រឹងកសិករ ពិសេសទៅ​លើ​គុណភាព និងការសហការគ្នាក្នុងការច្រូត ក្នុងការលក់ ដើម្បីឱ្យកសិករងាយស្រួលលក់ ហើយ​អ្នក​ទិញ​ក៏ងាយស្រួលទិញ ប្រសិនបើនៅរាយប៉ាយ មិនសហការគ្នា មិនប្រមូលផ្តុំគ្នា នោះនឹង​ពិបាក​ដល់​ការទិញ និងការលក់ ខណៈការងារទាំងនេះ មន្រ្តីកសិកម្មឃុំទូទាំងប្រទេសបានកំពុងធ្វើការយ៉ាងសកម្មទាំងថ្ងៃ ទាំងយប់។

ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឱ្យ ប៊ីធីវី ដឹងដែរថា ជាការលើកទឹកចិត្តដល់បងប្អូនកសិករ គឺឱ្យធ្វើការប្រយ័ត្នប្រយែងក្នុងការដាំដុះ ជាពិសេសទៅលើការប្រើប្រាស់ថ្នាំពុល និងជីដើម្បីកាត់បន្ថយចំណាយ ដោយសារនៅឆ្នាំ២០២៦ ស្ថានភាពក៏មិនទាន់ស្រួលទេ តាមមើលតម្លៃស្រូវអង្ករនឹងបន្តចុះទៀតនៅឆ្នាំ២០២៦ ដូច្នេះធ្វើម៉េចព្យាយាមកាត់បន្ថយចំណាយទៅលើការប្រើប្រាស់ជី ថ្នាំពុល និងចំណាយផ្សេងៗដែលខ្ជះខ្ជាយក្នុងការដាំដុះស្រូវ។ លោកសង្ឃឹមថា នៅចុងឆ្នាំ២០២៦ ស្ថានភាពនឹងល្អប្រសើរត្រឡប់មកវិញ និងមិនដូចឆ្នាំ២០២២ ប៉ុន្តែសង្ឃឹមថា នឹងងាកមកប្រក្រតីឡើងវិញ។

ពាក់ព័ន្ធវិស័យស្រូវអង្ករនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យកសិករ ក៏ដូចជាសហគមន៍យកចិត្តទុកដាក់ ការប្រើប្រាស់ពូជក្នុងស្រុក ក្នុងនោះមានពូជផ្ការំដួល និងសែនក្រអូប។ ចំពោះផ្ការំដួល មានការទទួលស្គាល់ច្រើន ពីប្រជាពលរដ្ឋដោយសារមានលក្ខណៈធន់ទៅនឹងអាកាសធាតុ និងជាពូជប្រកាន់រដូវ។ ដោយឡែក ពូជសែនក្រអូប នៅត្រូវការឱ្យប្រជាពលរដ្ឋយើងចូលរួម ដើម្បីទ្រទ្រង់ដល់ទីផ្សារនាំចេញ។

សូមបញ្ជាក់ថា គិតក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញស្រូវក្នុងចំនួនកើនឡើងប្រមាណជាង ១៥ម៉ឺនតោន ពីប្រជាកសិករនៅទូទាំងប្រទេស។ ដោយឡែក គិតក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួង បានបន្តប្រមូលទិញស្រូវពីប្រជាកសិករទូទាំងប្រទេស មានចំនួនប្រមាណជាង ១ម៉ឺន ៧ពាន់តោន៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        1
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        1
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm