អ៊ីរ៉ាក់និងក្រុមហ៊ុន LUKOIL របស់រុស្ស៊ី ពិភាក្សាអំពីវិធីរក្សាស្ថិរភាពផលិតកម្មប្រេង ស្របពេលអាមេរិកដាក់ទណ្ឌកម្ម

2025/11/18 09:17:56 pm        70

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោកម៉ូហាម៉េដ សៀ អាល់ស៊ុដានី (Mohammed Shia' al-Sudani) បានជួបជាមួយស្ថាបនិកក្រុមហ៊ុនប្រេង Lukoil របស់រុស្ស៊ី លោក Vagit Alekperov កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីវិធីរក្សាស្ថិរភាពផលិតកម្មប្រេង បន្ទាប់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានរំខានដល់កិច្ចសន្យាវិនិយោគរបស់ក្រុមហ៊ុននេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក អាល់ស៊ុដានី ការពិភាក្សា បានផ្តោតលើដំណោះស្រាយ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃចំណាត់ការរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន Lukoil ដែលបច្ចុប្បន្នផលិតបានប្រហែល ៤៨០,០០០ បារ៉ែលក្នុងមួយថ្ងៃ ពីតំបន់ប្រេង West Qurna-2 របស់ប្រទេសអ៊ីរ៉ាក់។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីស្ថិរភាពនៃទីផ្សារផ្គត់ផ្គង់ប្រេងសកល និងសារៈសំខាន់នៃការជៀសវាងផលប៉ះពាល់អវិជ្ជមានណាមួយលើសមត្ថភាពរបស់អ៊ីរ៉ាក់ ក្នុងការចូលរួមចំណែកដល់ផលិតកម្មប្រេងសកល។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ក្រុមហ៊ុន Lukoil បានប្រកាសពីករណី មិនអាចគ្រប់គ្រងបាននៅតំបន់ប្រេង West Qurna-2 កាលពីដើមខែនេះ បន្ទាប់ពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបង្កកការទូទាត់ និងលុបចោលការបែងចែកប្រេងឆៅ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក អាល់ស៊ុដានី បានសង្កត់ធ្ងន់ពីជំហររបស់ប្រទេសអ៊ីរ៉ាក់ទៅលើស្ថិរភាពទីផ្សារ ដោយបញ្ជាក់ពី «ការខ្នះខ្នែងរបស់ប្រទេសអ៊ីរ៉ាក់ក្នុងការរក្សាស្ថិរភាពនៅក្នុងទីផ្សារប្រេងសកល តាមរបៀបដែលការពារផលប្រយោជន៍របស់អ្នកផលិត និងអ្នកប្រើប្រាស់ ខណៈពេលដែលធានាថា ការ     ផលិតប្រេងរបស់អ៊ីរ៉ាក់ បន្តនៅកម្រិតស្ថិរភាព និងត្រូវបានអនុម័ត»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm