អភិបាលខេត្ត លោក Mustafa al-Bakour ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន SANA បាននិយាយថា កងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលអន្តរកាលស៊ីរី កំពុងតាមដានបទឈប់បាញ់ នៅក្នុងខេត្ត al-Sweida ហើយមិនមានផែនការធ្វើប្រតិបត្តិការយោធាណាមួយ នៅទីនោះទេ។

លោកបានថ្លែងថា៖«ពាក្យចចាមអារ៉ាមអំពីប្រតិបត្តិការយោធា គឺមិនពិតទេ»។ «អ្នកដែលកំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនោះ ចង់បង្កឲ្យមានការភ័យស្លន់ស្លោ និងបង្ខំប្រជាជនឲ្យរត់ចេញពីផ្ទះរបស់ពួកគេ នៅក្នុងលក្ខខណ្ឌរដូវរងាដ៏អាក្រក់នេះ»។

លោកបានលើកឡើងថា មនុស្សទាំងនេះ «កំពុងបំភាន់មតិសាធារណៈ ហើយកំពុងស្វែងរកការធ្វើឲ្យស្ថានការណ៍អស្ថិរភាព»។
លោកអភិបាលខេត្ត បានដាក់ការទទួលខុសត្រូវចំពោះការកើនឡើងភាពតានតឹងប្រដាប់អាវុធ ទៅលើកងកម្លាំងការពារស្វ័យការពាររបស់ជនជាតិភាគតិច Druze ដែលលោកអះអាងថា ស្ថិតនៅក្រោមឥទ្ធិពលខ្លាំងរបស់បព្វជិត Druze លោក Sheikh Hikmat al-Hijri ដែលអំពាវនាវឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីស្រាអែល និងការប្រឆាំងនឹងអាជ្ញាធរក្រុងដាម៉ាស៕