ក្រុមសិទ្ធិមនុស្ស៖ ជនប៉ាឡេស្ទីនជិត ១០០នាក់ ស្លាប់ក្នុងការឃុំខ្លួនរបស់អ៊ីស្រាអែល អំឡុងសង្គ្រាមហ្កាហ្សា

2025/11/18 11:03:55 pm        62

ក្រុមសិទ្ធិមនុស្សមួយបាននិយាយកាលពីថ្ងៃចន្ទ (១៧ វិច្ឆិកា) ថា មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩៨នាក់ បានស្លាប់នៅក្នុងការឃុំឃាំងរបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមតំបន់ហ្កាហ្សា ផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣មក ដោយចោទប្រកាន់ថាមានការធ្វើទារុណកម្ម និងការធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត ហើយអំពាវនាវឱ្យមានការស៊ើបអង្កេតពីអន្តរជាតិ។

ក្នុងរបាយការណ៍មួយដែលមានចំណងជើងថា "ការកាត់ទោសប្រហារជីវិតសម្រាប់ជនជាតិប៉ាឡេស្ទីននៅក្នុងការឃុំឃាំង" ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល PHRI បាននិយាយថា មនុស្សយ៉ាងតិច ៤៦នាក់ បានស្លាប់នៅក្នុងកន្លែងសេវាពន្ធនាគារអ៊ីស្រាអែល និងមនុស្ស ៥២នាក់ទៀត ស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងការឃុំឃាំងដោយយោធា។

របាយការណ៍នេះនិយាយថា សកម្មភាពបែបនេះបានបន្ត បើទោះបីជាបទឈប់បាញ់នៅហ្កាហ្សា ត្រូវបានប្រកាសកាលពីខែតុលាក៏ដោយ។ ក្រុមសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយគ្រូពេទ្យជនជាតិអ៊ីស្រាអែលមួយនេះ ព្រមានថា តួលេខអ្នកស្លាប់ជាក់ស្តែងអាចខ្ពស់ជាងនេះទៅទៀត។

ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា ការឃុំឃាំងរបស់ខ្លួនអនុវត្តតាមច្បាប់អ៊ីស្រាអែល និងច្បាប់អន្តរជាតិ ដោយទទួលស្គាល់ការស្លាប់របស់អ្នកជាប់ឃុំមួយចំនួន ដែលខ្លះកើតឡើងដោយសារជំងឺឬរបួសចាស់ ហើយនិយាយថា ករណីនីមួយៗត្រូវស៊ើបអង្កេតរួចទៅហើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm