ភ្នំពេញ៖ ស្របពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩នាពេលខាងមុខនេះ, លោកស្រី ឌុក ស៊ីថា អនុ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់យុវជនជំនាន់ក្រោយ ចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរ។
លោកស្រី បានលើកឡើងទៀតថា បច្ចុប្បន្ននេះពិតណាស់វិស័យសិល្បៈ កំពុងជួបបញ្ហាប្រឈមជាច្រើន ក៏ប៉ុន្តែទាមទារនូវការអភិវឌ្ឍន៍ និងអភិរក្ស។ ដូច្នេះយើងគ្មានបញ្ហាទាំងអស់ ដោយសារតែយើងមានក្រសួងវប្បធម៌ ជាគ្រឹះក្នុងការណែនាំ ដឹកនាំសិល្បករ សិល្បការិនី គ្រប់រូប។
បើតាមលោកស្រី អ៊ិន ថាច អនុគណៈកម្មការមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ ថា បេក្ខជន បេក្ខនារី ដែលចូលរួមក្នុងមហោស្រពនេះ ត្រូវមានអត្តសញ្ញាណជាពណ៌សម្បុរខ្មែរ តាំងពីដំណើរ សំលៀកបំពាក់។
ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ ងួន សំអាត គ្រូបង្ហាត់បង្រៀនលើផ្នែកសិល្បៈចាប់តាំងពីឆ្នាំ១៩៦៣មក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា។
មហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ នេះ ប្រារព្ធឡើងក្នុងគោលដៅបំផុសចលនាមហាជន ជាពិសេសយុវជនខ្មែរទាំងនៅក្នុង និងក្រៅប្រទេស ឲ្យចូលរួមលើកស្ទួយតម្លៃសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ។
កម្មវិធីបើកមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ និងកម្មវិធីបិទនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ៕