គណៈកម្មការ៖ ក្រុមចម្រុះដឹកនាំដោយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ឈរលើគេក្នុងការបោះឆ្នោតអ៊ីរ៉ាក់ ដោយមាន៤៦អាសនៈ

2025/11/18 11:51:49 pm        49

លទ្ធផលចុងក្រោយនៃការបោះឆ្នោត កាលពីថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) បានបង្ហាញថា ប្លុកនយោបាយរបស់លោកនាយករដ្ឋមន្ត្រី Mohammed Shia al-Sudani បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតរបស់ប្រទេសអ៊ីរ៉ាក់ ប៉ុន្តែការមានរដ្ឋាភិបាលថ្មី អាចចំណាយពេលច្រើនខែទៀត ដោយសារការប្រទាញប្រទង់គ្នា ដើម្បីបង្កើតបានសំឡេងភាគច្រើន។

រដ្ឋាភិបាលបន្ទាប់នឹងត្រូវស្វែងរកតុល្យភាពដ៏លំបាកមួយ រវាងឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ រដ្ឋាភិបាលនេះត្រូវតែគ្រប់គ្រងក្រុមប្រដាប់អាវុធរាប់សិបដែលជិតស្និទ្ធជាមួយអ៊ីរ៉ង់ និងដែលគោរពមេដឹកនាំរបស់ពួកគេជាជាងច្បាប់របស់រដ្ឋ ស្របពេលដែលកំពុងប្រឈមនឹងការមានសម្ពាធកាន់តែខ្លាំងឡើងៗពីទីក្រុងវ៉ាស៊ីនតោន ក្នុងការរំសាយអាវុធកងជីវពលទាំងនោះ។

គណៈកម្មការបោះឆ្នោត បានឲ្យដឹងថា គណបក្សរបស់លោក Al-Sudani បានឈរទី១ ក្នុងការបោះឆ្នោតនេះ ដោយទទួលបាន ៤៦អាសនៈ នៅក្នុងសភាដែលមានសមាជិកចំនួន ៣២៩រូប។

បើយោងតាមលទ្ធផលដែលចេញដោយគណៈកម្មការ បានឲ្យដឹងទៀតថា គណបក្ស Taqaddum ដែលទាញបានការគាំទ្រពីអ្នកកាន់សាសនាឥស្លាមនិកាយស៊ុននីភាគច្រើន នៅភាគខាងលិច និងភាគខាងជើងរបស់អ៊ីរ់ាក់ បានទទួលបាន ២៧អាសនៈ។ ចំណែកក្រុមចម្រុះ State of Law របស់អតីតនាយករដ្ឋមន្ត្រី លោក Nouri al-Maliki ទទួលបាន ២៩អាសនៈ ហើយគណបក្សប្រជាធិបតេយ្យឃើដ (KDP) ទទួលបាន ២៦អាសនៈ។

បើយោងតាមគណៈកម្មការនេះ បានឲ្យដឹងបន្ថែមថា ចំនួនអ្នកទៅបោះឆ្នោតសរុបចុងក្រោយ នៅក្នុងការបោះឆ្នោតសភារបស់ប្រទេសអ៊ីរ៉ាក់នេះ បានឡើងដល់ ៥៦,១១ភាគរយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm