ផ្លូវជនបទនៅក្នុងខេត្តកំពង់ចាម បាននិងកំពុងឆ្លើយតបការធ្វើអន្តរកម្មសេដ្ឋកិច្ចនៅតាមមូលដ្ឋាន

2025/11/19 12:08:20 am        189

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការថែទាំផ្លូវជនបទនៅទូទាំងប្រទេស ជាពិសេសនៅខេត្តកំពង់ចាម ដើម្បីឆ្លើយតបទៅនិង ការរស់របស់ប្រជាជន ជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូន ការលើកកម្ពស់ផលិតភាពដល់កសិករ ដែលដាំដុះ កសិកម្ម កសិ-ឧស្សាហកម្ម ឱ្យមានជីវភាពកាន់តែប្រសើរ។

លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវដោយក្រាលកៅស៊ូពីរជាន់ DBST ចំនួន៦ខ្សែ ប្រវែង សរុបជាង ១០៤ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន ៥ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍផ្លូវ ជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបានយក ចិត្តទុកដាក់យ៉ាងខ្លំាង និងបានចុះពិនិត្យដោយផ្ទាល់ជាប្រចាំ នៅតាមបណ្តាខេត្តនានា នៅលើការងារស្ថាបនា ការស្តារ ការថែទាំ និង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកជំទាវ បន្តថា ជាក់ស្តែងផ្លូវដែលថែទាំខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះខេត្តកំពង់ចាមគឺជាខេត្ត កសិកម្ម ដែលមានការដាំដុះដំណាំច្រើនជាងគេ ដោយខេត្តមួយនេះបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ស្បៀង ក្នុងស្រុក និងជំរុញដល់ទីផ្សារនាំចេញជាដើម។ បញ្ហានេះប្រសិនយើងមានផ្លូវគ្រប់ដណ្តប់ វានឹងចូលរួមចំណែកកាន់តែខ្លាំង ជំរុញដល់ ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនកសិផលនានា ពីជនបទចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ ការធ្វើកសិកម្មរបស់កសិករនៅមូលដ្ឋានផងដែរ ក្រៅពីនេះ, តាមរយៈការដែលមានផ្លូវល្អ ក៏ជាការចូលរួមលើកកម្ពស់សេវាសង្គមនានា ដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល និងការទទួលបានសេវាផ្សេងៗបានទាន់ពេលវេលាទៅតាមតម្រូវការ។

ជុំវិញគម្រោងផ្លូវខាងលើនេះ, លោកជំទាវបានវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំប្រឹងប្រែងលើការងារ ថែទាំផ្លូវចំនួន ៦ខ្សែ ដោយសម្រេចបានល្អប្រសើរ ស្របតាមគម្រោងរបស់ក្រសួង ដែលគិតគូរដល់គុណភាព ដើម្បីធានាដល់ប្រសិទ្ធភាព នៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង និងគ្រប់រដូវកាល ដើម្បីធានាអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមតំបន់ជនបទ និងការ ប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាពរីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm