ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយថា លោកនឹងទៅទស្សនកិច្ចប្រទេសទួរគីយេ នៅថ្ងៃពុធ ក្នុងគោលបំណង «ជំរុញ» ការចរចាសន្តិភាព និងដើម្បីស្តារកិច្ចព្រមព្រៀងដោះដូរអ្នកទោសសង្គ្រាមជាមួយរុស្ស៊ី។

លោក ហ្សេឡិនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារថា៖«យើងកំពុងរៀបចំដើម្បីជំរុញការចរចាឡើងវិញ ហើយយើងបានបង្កើតដំណោះស្រាយ ដែលយើងនឹងស្នើទៅដៃគូរបស់យើង» ដោយបន្ថែមថា៖«យើងក៏កំពុងធ្វើការ ដើម្បីស្តារកិច្ចព្រមព្រៀងដោះដូរអ្នកទោសសង្គ្រាម និងនាំយកអ្នកទោសសង្គ្រាមរបស់យើង ត្រឡប់មកប្រទេសវិញ»៕
