លោក Netanyahu អំពាវនាវឲ្យដកក្រុមហាម៉ាសចេញពីតំបន់ បន្ទាប់ពីមានការបោះឆ្នោតរបស់ UN

2025/11/19 05:07:33 am        59


នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃអង្គារ (ទី១៨ ខែវិច្ឆិកា) នេះ បានអំពាវនាវឲ្យមានការដកក្រុមហាម៉ាសចេញពីតំបន់ មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តផែនការរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្រ្គាមដែលផ្តល់ការលើកលែងទោសដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។

លោក Netanyahu បានគាំទ្រជាសាធារណៈដល់ផែនការនេះ ក្នុងអំឡុងពេលមានទស្សនកិច្ច នៅសេតវិមានកាលពីចុងខែកញ្ញា។ តែយ៉ាងណាក្ដី ការកត់សម្គាល់ចុងក្រោយរបស់លោក ហាក់ដូចជាបង្ហាញថា មានភាពខុសគ្នាផ្ទុយពីសហរដ្ឋអាមេរិក នៅលើផ្លូវឆ្ពោះទៅមុខ។ ក្រុមហាម៉ាសក៏បានជំទាស់ទៅនឹងផ្នែកខ្លះនៃផែនការនេះផងដែរ។

បណ្ដាអ្នកការទូត លើកឡើងក្នុងលក្ខខណ្ឌឯកជនថា ការមានជំហរយ៉ាងម៉ឹងម៉ាត់ ទាំងពីភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឲ្យលំបាកដល់ការជំរុញផែនការនេះ ដែលខ្វះពេលវេលាជាក់លាក់ ឬយន្តការអនុវត្តច្បាប់។ តែវាបានទទួលបានការគាំទ្រជាអន្តរជាតិយ៉ាងខ្លាំងក្លា។

នៅថ្ងៃអង្គារនេះ លោក Netanyahu បានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម X ដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ (UN)។ នៅក្នុងការបង្ហោះសារមួយ លោកបានសាទរចំពោះលោក Trump ហើយនៅក្នុងការបង្ហោះមួយផ្សេងទៀត លោកបានសរសេរថា រដ្ឋាភិបាលអ៊ីស្រាអែលជឿថា ផែនការនេះនឹងនាំទៅរកសន្តិភាព និងវិបុលភាព ព្រោះវាតម្រូវឲ្យ «គ្មានកម្លាំងយោធា រំសាយអាវុធ និងលុបបំបាត់អំពើហិង្សាទាំងស្រុង នៅតំបន់ហ្កាហ្សា»។

លោកបានបន្ថែមថា៖ «អ៊ីស្រាអែលចង់ឲ្យមានសន្តិភាព និងវិបុលភាព នៅក្នុងប្រទេសជិតខាងរបស់យើងទាំងអស់ ហើយអំពាវនាវឲ្យបណ្ដាប្រទេសជិតខាងចូលរួមជាមួយពួកយើង ក្នុងការបណ្តេញក្រុមហាម៉ាស និងអ្នកគាំទ្ររបស់ក្រុមនេះចេញពីតំបន់»។

នៅពេលត្រូវបានសួរថា តើនាយករដ្ឋមន្ត្រីចង់មានន័យយ៉ាងណា ពាក់ព័ន្ធនឹងការបណ្តេញក្រុមហាម៉ាសនេះ អ្នកនាំពាក្យបានប្រាប់ថា វានឹងមានន័យថា «ការធានាឲ្យបានថា គ្មានក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ដូចដែលបានគូសបញ្ជាក់នៅក្នុងផែនការ ២០ចំណុច ហើយក្រុមហាម៉ាសមិនមានសិទ្ធិអំណាចក្នុងការគ្រប់គ្រងប្រជាជនប៉ាឡេស្ទីន នៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីបឡើយ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm